ថ្វីបើខ្យល់ដង្ហើមអាក្រក់មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក៏ពិតមែន ប៉ុន្តែវាធ្វើឲ្យអ្នកពិបាកទំនាក់ទំនងជាមួយអ្នកដទៃ ឬមិនហ៊ានជិតស្និតជាមួយគូស្នេហ៍ឡើយ។ ប៉ុន្តែ តើអ្នកដឹងទេ ហេតុអ្វីបានជាមនុស្សមួយចំនួនព្យាយាមធ្វើអនាម័យមាត់ធ្មេញរាល់ថ្ងៃហើយ នៅតែមានខ្យល់ដង្ហើមមិនល្អទៀត? បើយោងតាមគេហទំព័រ soha បានបង្ហាញថា មានទម្លាប់៣ចំណុចដែលធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ បើទោះជាខំដុសធ្មេញយ៉ាងណាក៏ដោយ។
ខាងក្រោមនេះ គឺជាទម្លាប់៣ចំណុច ដែលធ្វើឲ្យខ្យល់ដង្ហើមរបស់អ្នកធំក្លិនអាក្រក់ៈ
១.រំលងអាហារពេលព្រឹក
កាសិក្សាមួយបានបង្ហាញថា នៅពេលដែលអ្នករំលងអាហារពេលព្រឹក ក្រពេញទឹកមាត់មិនអាចបញ្ចេញទឹកមាត់គ្រប់គ្រាន់ ដែលបណ្តោលឲ្យមាត់មានសភាពស្ងួត។ នៅពេលមាត់ស្ងួត ក្លិនអាក្រក់ច្បាស់កើតឡើងដោយស្វ័យប្រវត្តិ។ ដូច្នេះ អ្នកគួរតែបរិភោគអាហារពេលព្រឹកឲ្យទៀងទាត់ ដើម្បីមាត់ធ្មេញមានសុខភាពល្អ។
២.ប្រើសរសៃសូត្រ
ជាធម្មតាក្រោយពេលទទួលទានអាហាររួច យើងតែងតែដុសធ្មេញ ឬប្រើទឹកថ្នាំខ្ពុរមាត់ តែកុំប្រើសរសៃសូត្រ។ ព្រោះនៅពេលនេះ កំទេចកំទីអាហារនៅជាប់នឹងជើងធ្មេញច្រើន ងាយបង្កឲ្យបាក់តេរីលូតលាស់លឿន ហើយបណ្តោលឲ្យដង្ហើមអាក្រក់។
ថ្វីបើច្រាស់មិនអាចចូលទៅសម្អាតនៅចន្លោះធ្មេញតូចៗដូចសរសៃសូត្របានក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកមិនចង់ឲ្យដង្ហើមអាក្រក់កុំទម្លាប់អនុវត្តបែបនេះ។
៣.ទទួលទានប្រូតេអ៊ីនលើសកម្រិត
ការទទួលទានអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ ឬថ្នាំគ្រាប់វីតាមីនជំនួសដល់សាច់ដុំច្រើនពេក អាចបណ្តោលឲ្យដង្ហើមប្រែជាអាក្រក់។ នេះហើយ ជាមូលហេតុដែលអ្នកជំនាញធ្វើការណែនាំឲ្យអ្នកដែលមានដង្ហើមអាក្រក់ កំណត់ការទទួលទានដែលសម្បូរប្រូតេអ៊ីន។
ក្រៅពីបោះបង់ទម្លាប់ខាងលើនេះចោលហើយ អ្នកគួរតែព្យាយាមធ្វើអនាម័យម៉ាត់ធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ឬរាល់ក្រោយពេលទទួលទានអាហារ១៥នាទី ទើបធ្មេញមានសុខភាពល្អ៕
មតិយោបល់