មនុស្សមួយចំនួនតែងតែចូលចិត្តងូតទឹកក្តៅជាប្រចាំ ពិសេសក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ព្រោះយល់ថា វាអាចធ្វើឲ្យរាងកាយមានសុខភាពល្អ។ តែផ្ទុយទៅវិញ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការងូតទឹកក្តៅមិនត្រឹមតែធ្វើឲ្យមានបញ្ហាដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យស្បែកឆាប់ខូចថែមទៀត។ ហេតុនេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នាទម្លាប់ងូតទឹកត្រជាក់ធម្មតាវិញប្រសើរជាង។
ខាងក្រោមនេះ គឺជាផលប៉ះពាល់ដែលបណ្តោលមកពីទម្លាប់ងូតទឹកក្តៅៈ
១.ចំពោះបុរសដែលមានទម្លាប់ងូតទឹកក្តៅអាចប៉ះពាល់ដល់ការមានកូន ដោយសារតែសារធាតុក្តៅធ្វើឲ្យខូចខាតមេជីវិតឈ្មោល។ ផ្ទុយទៅវិញប្រសិនបើអ្នកងូតទឹកត្រជាក់ ចំនួនមេជីវិតឈ្មោលនឹងកើតឡើង។
២.ការសិក្សាមួយបានបង្ហាញថា ការងូតទឹកក្តៅនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង អាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូង។
៣.ការងូតទឹកក្តៅអាចបណ្តេញសំណើមចេញពីស្បែក ធ្វើឲ្យស្បែស្ងួត ប្រេះ ហើយទីបំផុតស្បែករបស់អ្នកនឹងចាប់ផ្តើមខូច។
៤.ការសិក្សាជាច្រើនបង្ហាញថា ការងូតទឹកក្តៅបន្ទាប់ពីស្រវឹងស្រា អាចបង្កឲ្យមានគ្រោះថា្នក់ដល់សម្ពាធឈាម និងចង្វាក់បេះដូង។
៥.ការងូតទឹកក្តៅអាចបណ្តោយឲ្យសម្ពាធឈាមផ្លាស់ប្តូរមួយរំពេច ឬរីកសរសៃឈាម។ នេះហើយជាមូលហេតុដែលធ្វើបេះដូងរបស់អ្នកពិបាកក្នុងការបូមឈាមផ្គត់ផ្គង់ទៅផ្នែកផ្សេងៗនៃរាងកាយ។
៦.សម្រាប់មនុស្សមួយចំនួនដែលងូតទឹកក្តៅ អាចបណ្តោលឲ្យមានអាការវិលមុខ ឬក្អួត ដោយសារតែតែសម្ពាឈាមមានការផ្លាស់ប្តូរ។
ចំណាំៈ ការងូតទឹកក្តៅម្តងម្កាលគ្មានបញ្ហាចោទនោះទេ ក៏ប៉ុន្តែដើម្បីធានសុវត្ថិភាពចំពោះសុខភាព និងបង្ការហានិភ័យផ្សេងៗទៀត អ្នកគួរតែទម្លាប់ងូតទឹកត្រជាក់វិញប្រើសរជាង៕
មតិយោបល់