ព័ត៌មានសុខភាព

៥ដំណាក់កាល អាចជួយឲ្យបុរសជៀសផុតពីជំងឺមហារីកក្រពេញប្រូស្តាត

បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Medicine Hospital បានបង្ហាញថា បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ មានសង្ឃឹមរស់តិចណាស់ ព្រោះអត្រានៃការស្លាប់ខ្ពស់បំផុតរហូតដល់ ៧០ភាគរយ។

អត្រានៃការកើតជំងឺក្រពេញប្រូស្តាតមានភាពខុសប្លែកគ្នា ពីប្រទេសមួយទៅប្រទេសមួយ។ បុសរជនជាតិអាមេរិក កាណាដា និងអឺរ៉ុបខាងលិច មានអត្រានៃការស្លាប់ដោយសារជំងឺមហារីក្រពេញប្រូស្តាតខ្ពស់ជាងគេងនៅលើពិភពលោក បើធៀបទៅនឹងបុរសនៅបណ្តោលប្រទេសអាស៊ីជាពិសេសជប៉ុន មានអត្រាទាបបំផុត។

ជំងឺមហារីកក្រពេញប្រូស្តាតមានកម្រិតទាប ឬខ្ពស់ ក៏អាស្រ័យទៅលកត្តាបរិស្ថាន របបអាហារ និងហ្សែន ផងដែរ។ ក៏ប៉ុន្តែសម្រាប់បុរសជប៉ុនដែលរស់នៅសហរដ្ឋអាមេរិក គឺមានអត្រាកើតជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ដូចគ្នា។

នៅសហរដ្ឋអាមារិក អត្រានៃការកើតជំងឺធាត់មានរហូតដល់ ២៧,៧ភាគរយក្នុងឆ្នាំ ២០១៤ ខណ:ដែលភាពធាត់នៅក្នុងប្រភេទជប៉ុនមានត្រឹមតែ ៣,៥ភាគរយប៉ុណ្ណោះ។ ភាពធាត់នេះហើយ ដែលបណ្តោលឲ្យបុរសនៅអាមេរិកប្រឈមនឹងជមងឺមហារីកក្រពេញប្រូស្តាតខ្ពស់បំផុត។

ទោះជាយ៉ាងណា កត្តាសំខាន់ដើម្បីការពារជំងឺក្រពេញប្រូស្តាត យើងគ្រប់គ្នាគួរតែចាប់ផ្តើមរៀនរស់នៅតាមបុរសនៅជនជាតិជប៉ុន។

១.ទទួលទានតែបៃតង
បុរសជនជាតិជប៉ុន មានទម្លាប់ទទួលទានតែបៃតង ពីរទៅបីពែងក្នុងមួយថ្ងៃ។ បើយោងតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា បុរសដែលមានទម្លាប់ទទួលទានតែបៃតង មិនសូវវិវត្តទៅរកជំងឺមហារីកក្រពេញប្រូស្តាតនោះទេ។ ព្រោះតែបៃតង សម្បូរទៅដោយ សារធាតុអង់អុកស៊ីដង់ដ៏ខ្លាំងក្លា ហើយអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។

ការស្រាវជ្រាវក៏បានរកឃើញដែរថា តែបៃតង អាចកាត់បន្ថយការលូតលាស់នៃកោសិការមហារីក និងជំរុញឲ្យមានការកម្ចាត់កោសិការមហារីក្រពេញប្រូស្តាតដោយស្វ័យប្រវត្ត។

២.ការដើរ
បុរសជនជាតិជប៉ុន មានទម្លាប់ដើរច្រើនជាងការបើកបរ។ ការដើរយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ អាចបង្កើនសកម្មភាពរាងកាយទប់ទល់នឹងជំងឺផ្សេងៗ រួមទាំងមហារីកក្រពេញប្រូស្តាតផងដែរ។

៣.ទទួលទានស្ករតិច
ស្ករ ត្រូវបានគេចាត់ទុកជាសត្រូវ ដែលអាចឲ្យកើតមានបញ្ហាសុខភាពគ្រប់ពេល ដូចជា ជំងឺទឹកនោមផ្អែម ភាពធាត់ ជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់។ ជាមធ្យមជនជាតិជប៉ុន ទទួលទានស្ករត្រឹមតែ ០,៤ក្រាមក្នុងមួយថ្ងៃ ខណ:ដែលជនជាតិអាមមេរិកទទួលទានក្នុងចន្លោះ ១,១ ទៅ ២,២ក្រាមក្នុងមួយថ្ងៃ។

៤.ទទួលទានអាហារត្រឹម៨០ភាគរយ
ប្រជាជនជប៉ុន ត្រូបានគេចាត់ទុកជាមនុស្សដែលមានអាយុវែងជាងគេងបំផុតនៅក្នុងពិភពលោក។ នេះដោយសារតែពួកគេចូលចិត្តទទួលទានអាហារស្រស់ និងទទួលមិនឆ្អែតជ្រុលពេកទេ គឺត្រឹមតែ ៨០ភាគប៉ុណ្ណោះ។ ដូច្នេះបើអ្នកចង់រស់នៅយូរអង្វែង គួរតែរៀនសូត្របីរបៀរស់នៅតាមប្រជាជនជប៉ុន។

៥.បរិភោគត្រី
ដែនដីជប៉ុន មានកោះផ្សេងៗជាច្រើន ដូច្នេះអាហារភាគច្រើនគឺបានមកពីសមុទ្រដូចជា ត្រីធូណា និងត្រីសម្បូរខ្លាញ់អូមេហ្គា-៣ ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពនៃក្រពេញប្រូស្តាត បេះដូង និងខួរក្បាល។ នេះហើយជាមូលហេតុដែលក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឲ្យអ្នកទទួលទានត្រីដែលមានខ្លាញ់អូមេហ្គា-៣ ឲ្យបានច្រើន៕

ប្រភព៖ soha

មតិយោបល់