ព័ត៌មានកីឡា

អីយ៉ា! តិច Chelsea ក្លាយជាក្លិបទី ៣ នៅ Premire League របស់ Robin van Persie

នេះគឺជាពត៌មានដ៍ភ្ញាក់ផ្អើលមួយ ដែល Sky Sports បានឲ្យដឹងថា ខ្សែប្រយុទ្ធ Robin van Persie កំពុងតែត្រូវបានក្លិបតោខៀវ Chelsea ចង់បាននៅរដូវក្តៅខាងមុខនេះ។

ខ្សែប្រយុទ្ធដែលពូកែប្រើជើងឆ្វេងរូបនេះ កំពុងតែលេងនៅក្លិប Fenerbahce របស់ប្រទេសតួគី ត្រូវបានគេទម្លាយឲ្យដឹងតាមរយៈ Sky Sports ថា ខ្សែប្រយុទ្ធ ដ៍ឆ្នើមរូបនេះ នឹងវិលត្រឡប់មកកាន់ Premire League វិញនៅរដូវកាលក្រោយនេះ។ ក្លិបដែល Robin van Persie អាចនឹងត្រឡប់មកវិញនោះគឺ Chelsea ដែលជាក្រុមគ្រងជើងឯកឆ្នាំនេះ។ Sky Sports ដដែលបានឲ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែមមាញឹកក្នុងការរៀបសំណុំឯកសារផ្សេងៗ ដើម្បីនាំយក van Persie មកឲ្យបានលឿនបំផុតទៅតាមដែលក្លិបអាចធ្វើបាន។ ជាការពិតណាស់ Robin van Persie កំពុងតែមិនសប្បាយចិត្តជាមួយនឹងក្រុម Fenerbahce ឡើយ ម្យ៉ាងកីឡាករហូរឡង់រូបនេះ មិនទាន់ទទួលបានជោគជ័យនៅក្លិបតួគីនេះឡើយ។

ប្រសិនបើ Chelsea អាចនាំ តារាដ៍ឆ្នើមរូបនេះ មកកាន់ ទឹកដីរបស់ពួកគេមែននោះ Robin van Persie នឹងមកកាន់ក្លិបទី ៣ហើយនៅ Premire League បន្ទាប់ពី Arsenal និង Manchester United។ ការវិលមកកាន់ទឹកដីអង់គ្លេសវិញនេះ ត្រូវបានគេជឿជាក់ថា វានឹងក្លាយជារជ្ជកាលថ្មីសម្រាប់ van Persie ក្នុងការកសាងកេរ្តិ៍ឈ្មោះក្និងវិស័យបាល់ទាត់ឡើងវិញ។

មតិយោបល់