ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេដឹកនាំតាលីបង់ ទំនងជាត្រូវគេសម្លាប់នៅក្នុងព្រំដែនអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន

អាមេរិក: បណ្តាញទូរទស្សន៍បានរាយការណ៍ឲ្យដឹងថា លោក Mullah Akhtar Mansoor មេដឹកនាំតាលីបង់ទំនងជាត្រូវបានគេសម្លាប់ នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងតំបន់ដាច់ស្រយាលនៃតំបន់ព្រំដែនអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន។

យោងតាមគេហទំព័រសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ឧសភានេះ ដោយស្រង់សម្តីរបស់ក្រសួងការពារជាតិរបស់អាមេរិកបានបញ្ជាក់ថា អាមេរិកបានធ្វើវាយប្រហារដោយយន្តហោះយោធារបស់សហរដ្ឋអាមេរិក កំពុងតែមានការវាយតម្លៃលទ្ធផលនៃការវាយប្រហារដែលបានកើតឡើងនៅទូទាំងភាគខាងកើតនៅក្នុងព្រំដែលខាងលើនេះ នៅវេលាម៉ោង៦ព្រឹកនេះ។

យោងតាមមន្ត្រីជាន់អាមេរិកបានថ្លែងប្រាប់សារព័ត៌មាន CBS News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក Mansoor ទំនងជាបានស្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាស ដែលវាយប្រហារនេះ មានការបញ្ជារផ្ទាល់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។

ការវាយប្រហារនេះ បានធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក ដែលប្រតិបត្តិការដោយកងប្រតិបត្តិការពិសេសអាមេរិក ដែលបានកំណត់គោលដៅរថយន្តកំពុងដឹកលោក Mansoor និងអ្នកដំណើរបុរសផ្សេងទៀត ត្រូវគេជឿផងដែរថាទំនងជាត្រូវបានសម្លាប់នៅភាគនិរតីនៃទីក្រុង Ahmad Wal ប្រទេសប៉ាគីស្ថាន។

លោក Mansoor ត្រូវបាន ចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើផែនការវាយប្រហារនៅក្នុងទីក្រុងកាប៊ុល និងនៅទូទាំងអាហ្វហ្គានីស្ថាន និងការហាមឃាត់ពីការចូលរួមជាមេដឹកនាំតាលីបង់ ក្នុងការពិភាក្សាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្គាន ដែលអាចនាំឱ្យមានការបញ្ចប់ជម្លោះនេះ។

សូមបញ្ជាក់ថា លោក Mansoor បានផ្តល់ជំនួយទៅឲ្យមេដឹកនាំតាលីបង់លោក Mullah Mohammad Omar និងរដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនតាលីបង់ផងដែរ។ លោកបានក្លាយជាមេដឹកនាំរបស់ពួកតាលីបង់នៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីមានការធ្លាយដំណឹងថា លោក Omar បានស្លាប់នៅឆ្នាំ២០១៣៕

MullahAkhtarMansoor

មតិយោបល់