ព័ត៌មានសុខភាព

ផលប៉ះពាល់នៃការហិតផ្សែងធូបច្រើនពេក!

ការដុតធូប គឺជាទំនៀមទំលាប់ដែលប្រជាជនខ្មែរយើងតែងតែអនុវត្តតៗគ្នា ពេលមានកម្មវិធីបុណ្យប្រពៃណីផ្សេងៗ ឬការបួងសួងសុំអ្វីមួយ។ ប៉ុន្តែ តើអ្នកធ្លាប់គិតទេថា ការស្រូបយកផ្សែងធូប ច្រើនពេកមានផលប៉ះពាល់អ្វីខ្លះដល់សុខភាព? បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ការស្រូបផ្សែងធូបរយ:ពេលយូរអាចបង្កឲ្យអន្តរាយដល់សុខភាពយ៉ាងធ្ងន់ធ្ងរ តែមនុស្សស្ទើរតែគ្រប់រូបមិនដឹងឡើយ។

ផ្សែងធូបមានផ្ទុកសារធាតុបង្កជំងឺមហារីក
ក្រុមអ្នកស្រាវជ្រាវបាននិយាយាថា ធាតុផ្សំមួយចំនួនដែលត្រូវបានគេប្រើប្រាស់ ដើម្បីផលិតធូប មានផ្ទុកសមាសធាតុដូចជា benzene, carbonyl និង poly-aromatic hydrocarbons ដែលអាចបង្កទៅជាមហារីក និងបង្កគ្រោះថ្នាក់ផ្សេងៗដល់សុខភាព ប្រសិនបើអ្នកស្រូបផ្សែងរបស់វាច្រើនពេក។

រលាកស្បែក និងភ្នែក
ផ្សែងធូប អាចធ្វើឲ្យស្បែក និងភ្នែករបស់អ្នករលាក ជាពិសេសសម្រាប់កុមារតូចៗ និងស្ត្រីមានផ្ទៃពោះ។

បណ្តោលឲ្យរលាកកាន់តែធ្ងន់ធ្ងរ
ចំពោះអ្នកដែលមានជំងឺហឺត កាលណាស្រូបយកផ្សែងធូបកាន់តែច្រើន វានឹងបណ្តោលឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ហើយអ្នកផ្សេងទៀតអាចបង្កឲ្យមានការរលាកនៅក្នុងបំពង់សួត។

ប៉ះពាល់ដល់ផ្លូវដង្ហើម
អ្វីដែលអ្នកគួរតែប្រុងប្រយ័ត្ន គឺការប្រើប្រាស់ធូបនៅក្នុងផ្ទះ ព្រោះការស្រូបផ្សែងរបស់វារយ:ពេលយូរ អាចបង្កើនហានិភ័យនៃជំងឺមហារីកផ្លូវដង្ហើម។

ទាំងអស់នេះហើយ គឺជាផលប៉ះពាល់នៃការស្រូបយកផ្សែងធូបរយ:ពេលយូរ យកល្អអ្នកត្រូវនៅឲ្យឆ្ងាយពីកន្លែងដុតធូបបន្តិច បន្ទាប់ពីដុតរួចហើយ៕

ប្រភព: boldsky

មតិយោបល់