ព័ត៌មានសុខភាព

មនុស្ស៤ក្រុម សូមប្រយ័ត្នចំពោះជំងឺមហារីកសួត!

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកដែលស្លាប់ដោយសារតែជំងឺមហារីកសួតបានកើនឡើងយ៉ាងខ្លាំង នៅក្នុងចំណោមប្រភេទនៃជំងឺមហារីកទាំងអស់។ បើយោងតាមអង្កការពិភពលោក WHO បានបង្ហាញថា តំបន់ដែលមានអត្រានៃការស្លាប់ដោយសារជំងឺមហារីកសួតខ្ពស់ជាងគេ គឺអាមេរិកខាងជើង អឺរ៉ុប និងអាស៊ីខាងកើត។

កត្តាដ៏ធំបំផុតដែលបង្កឲ្យកើតជំងឺមហារីកសួត គឺទម្លាប់នៃការជក់បារី ព្រោះនៅក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីច្រើនជាង ៣.០០០ប្រភេទ ហើយអ្នកជក់រាប់ពាន់អ្នកបានទទួលរងនូវជំងឺមហារីកយ៉ាងហោចណាស់៧០ប្រភេទ។ បើប្រៀបធៀបអ្នកដែលជក់បារីត្រូវប្រឈមនឹងការកើតជំងឺមហារីកសួតខ្ពស់ជាងអ្នកមិនជក់រហូតដល់១០ទៅ២៥ដង។

ក្រៅពីការជក់បារី នៅមានមូលហេតុផ្សេងទៀត ដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងហានិភ័យនៃជំងឺមហារីកសួត ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

អ្នកជក់បារីយូរឆ្នាំ
មនុស្សដែលជក់បារីយ៉ាងហោចណាស់២កញ្ចប់ក្នុងមួយថ្ងៃ និងមានរយៈពេលជាង២០ឆ្នាំមកហើយ គឺមិនត្រឹមតែប្រឈមហានិភ័យនជំងឺមហារីកសួតប៉ុណ្ណោះទេ ថែមទាំងទទួលរងពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថែមទៀត។

កម្មករ
មិនថាកម្មករអណ្តូងរ៉ែ រោងច្រកគីមី រោងចក្រផលិតប្លាស្ទិច ឬផលិតហ្គាស នោះទេ សុទ្ធតែប្រឈមនឹងហានិភ័យនៃជំងឺមហារីកសួតខ្ពស់ដូចគ្នា។ ដោយសារតែកន្លែងបែបនេះគ្មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់ដកដង្ហើម ហើយបែរជាត្រូវស្រូបយកឧស្ម័យពុលចូលក្នុងខ្លួនកាន់តែច្រើន។

អ្នកដែលធ្លាប់មានប្រវត្តិកើតជំងឺសួត
អ្នកដែលធ្លាប់មានជំងឺរបេងសួត រលាកសួត ខ្យល់ចូលសួត ឬជំងឺសួតរ៉ាំរ៉ៃ សុទ្ធតែអាចប្រឈមនឹងជំងឺមហារីកសួតបានគ្រប់ពេល ប្រសិនបើមិនយកចិត្តទុកដាក់ចំពោះការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ។

មនុស្សមានអាយុលើស៥៥ឆ្នាំ និងប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីក
ដោយសារតែជំងឺមហារីកសួតមានការផ្សារភ្ជាប់ជាមួយនឹងកត្តាហ្សែន ឬសមាជិកគ្រួសារធ្លាប់មានជំងឺនេះ។ ដូច្នេះអ្នកត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ មិនថាតែមនុស្សចាស់ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬមនុស្សវ័យក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្លាំងនោះទេ។

ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត អ្នកគួរតែជៀសវាងការជក់បារី នៅឲ្យឆ្ងាយពីតំបន់ដែលសម្បូរជាតិពុល និងត្រូវយកចិត្តទុកដាក់ចំបោះប្រវត្តិគ្រួសារឲ្យបានខ្លាំង៕

ប្រភពៈ soha

មតិយោបល់