កាលពីម្សិលមិញ ក្រុមហ៊ុន Porsche បានធ្វើការប្រកាសចេញនូវរថយន្តស្ព័រ 911 GT2 RS ស៊េរីថ្មី បំពាក់ដោយម៉ាស៊ីន Turbo ភ្លោះ មានចំណុះ 3.8 លីត្រ និងអាចបង្កើនថាមពលបានរហូតដល់ទៅ 700 សេះ។ ការប្រកាសនេះ បានធ្វើឡើងនៅឯព្រឹត្តិការណ៍ E3 (Electronic Entertainment Expo) ដែលមិនមែនជាពិព័រណ៌រថយន្ត ដូចទៅនឹង Geneva ឬ Detroit ដែលតែងតែបើកបង្ហាញកំពូលរថយន្តទំនើបៗឡើយ។
នៅលើឆាកព្រឹត្តិការណ៍ E3 ក្រុមហ៊ុន Porsche ក៏បានធ្វើការបង្ហាញនូវវីដេអូហ្គេមប្រណាំងឡានថ្មីមួយ មានឈ្មោះថា Forza Motorsport 7 ដែលប្រើរូបភាពរថយន្តស្ព័រ 911 GT2 RS នេះមកតាំងពីលើគម្របមុខតែម្ដង ហើយនឹងមានចេញមកនៅ ខែកញ្ញា ខាងមុខ គាំទ្រទាំងនៅលើកុំព្យូទ័រ និងម៉ាស៊ីនហ្គេម Xbox One៕
ប្រភព៖ theverge
មតិយោបល់