មហារីកក្រពេញអូវែ គឺជាជំងឺមួយប្រភេទដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យច្រឡំជាញឹកញាប់ ព្រោះវាមានរោគសញ្ញាស្រដៀងទៅនឹងជំងឺទូទៅមួយចំនួន ដែលធ្វើឲ្យគ្រប់គ្នាយល់ថាគ្មានអ្វីធ្ងន់ធ្ងរនោះទេ។ នេះហើយជាមូលហេតុដែលធ្វើឲ្យយើងពិបាកក្នុងការកំណត់រោគសញ្ញាចែកឲ្យដាច់ដោយឡែករវាងជំងឺធម្មតា និងជំងឺមហារីកក្រពេញអូវែ។ មិនតែប៉ុណ្ណោះអ្នកត្រូវចាំថា ការធ្វើរោគវិនិច្ឆ័យយឺតពេលអាចបណ្តោលឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។
ខាងក្រោមនេះ គឺជារោគសញ្ញាទូទៅ២ចំណុចនៃជំងឺមហារីកក្រពេញអូវែ ដែលយើងគិតថាគ្មានអ្វីធ្ងន់ធ្ងរ៖
១.នោមញឹក
រោគសញ្ញាមួយនេះត្រូវបានគេយល់ច្រឡំថា ជាការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ប៉ុន្តែប្រសិនបើអ្នកបានធ្វើការព្យាបាលរួចហើយ អាការនៅតែបន្តនោមញឹកទៀតនោះ សូមស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់។
២.ហើមពោះ
ជាធម្មតារោគសញ្ញាមួយនេះបណ្តោលមកពីការទល់លាមក ខ្សោយប្រព័ន្ធរំលាយអាហារ ទទួលទានអាហារមិនល្អ និងបញ្ហាក្រពះពោះវៀនជាដើម។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានអាការហើមពោះ អូសបន្លាយរយៈពេលយូរជាងមួយសប្តាហ៍មិនព្រមបាត់ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យដឹងការពិត៕
ប្រភពៈ pinoyhealthguide
មតិយោបល់