នៅពេលដែលឃ្មុំទិចមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែវាអាចបណ្តោលឲ្យហើមសាច់ និងមានការឈឺចាប់ ដោយសារតែជាតិពិសបានជ្រាបចូលក្នុងសាច់ ឬផ្ទៃស្បែក។ ប្រសិនបើឃ្មុំទិចចំមនុស្សធំវាមិនសូវមានបញ្ហាអ្វីនោះទេ ប៉ុន្តែបើទិចចំក្មេងតូចៗវិញនោះ ប្រហែលជាទ្រាំមិនបាននោះឡើយ។ ទោះជាយ៉ាងណា អាការឈឺចាប់ដោយសារតែឃ្មុំទិចអាចដោះស្រាយបានដោយប្រើប្រាស់ឱសថធម្មជាតិមួយមុខគត់ នោះគឺខ្ទឹមក្រហម។
ខ្ទឹមក្រហម គឺជាគ្រឿងទេសមួយប្រភេទដែលគេតែងតែយកទៅផ្សំនៅក្នុងអាហារ ក៏ប៉ុន្តែវាត្រូវបានគេរកឃើញថាមានផ្ទុក ជាតិកាល់ស្យូម ផូស្វ័រ បេតាការ៉ូទីន ព្រមទាំងសមាសធាតុសំខាន់ៗជាច្រើនទៀត ដែលធ្វើឲ្យវាក្លាយជាថ្នាំព្យាបាលជំងឺមួយចំនួនយ៉ាងពូកែ ហើយសូម្បីតែការឈឺចាប់ដោយសារឃ្មុំទិចក៏ដោយ។
របៀបប្រើប្រាស់
១.យកខ្ទឹមក្រហមមួយមើមចិតស្តើងៗ រួចជូតថ្នមៗលើបរិវេនដែលមានការឈឺចាប់ឲ្យសព្វល្អ។
២.អ្នកអាចយកខ្ទឹមក្រហមបុកឲ្យម៉ត់ រួចបិតពីលើតំបន់ដែលត្រូវទ្រនិចឃ្មុំចាក់ចូល ហើយទុកឲ្យស្ងួត។
អ្នកអាចអនុវត្តវិធីនេះ១ទៅ២ដង ការឈឺចាប់ដោយសារតែពិសឃ្មុំ នឹងបន្សាបបន្តិចម្តងៗរហូតទាល់តែបាត់អស់៕
ប្រភពៈ rak sukapap
មតិយោបល់