តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាសុដន់របស់អ្នកមានទំហំមិនស្មើគ្នា? ស្ត្រីជាង ៧០ភាគរយ មានសុដន់មិនស្មើគ្នាពីធម្មជាតិ ខណៈដែលមានស្ត្រីភាគតិចណាស់ដែលមានទំហំសុដន់ប៉ុនគ្នា។ ចំពោះបញ្ហាសុដន់ធំតូចពីធម្មជាតិមិនមែនជារឿងគួរឲ្យព្រួបារម្ភនោះទេ ក៏ប៉ុន្តែការផ្លាស់ប្តូរទំហំសុដន់ដោយសារតែជំងឺទៅវិញទេ ទើបជារឿងដែលត្រូវដោះស្រាយជាបន្ទាន់។
ខាងក្រោមនេះគឺជាមូលហេតុដែលបណ្តោឲ្យស្ត្រីមានសុដន់មិនស្មើគ្នាៈ
កត្តាហ្សែន
ហ្សែនដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់រូបរាងរសប់មនុស្សម្នាក់ៗ រួមទាំងពណ៌សម្បុរស្បែក និងទំហំសុដន់ផងដែរ។ ប៉ុន្តែក្នុងករណីមួយចំនួន ប្រសិនបើក្រុមគ្រួសាររបស់អ្នកធ្លាប់មានប្រវត្តិបែបនេះពីមុនមក អ្នកក៏អាចប្រឈមនឹងបញ្ហាបែបនេះដូចគ្នា។
ការបំបៅដោះកូន
ការបំបៅដោះកូនតែម្ខាង គឺជាមូលហេតុមួយទៀតដែលបណ្តោលឲ្យសុដន់មានទំហំមិនស្មើគ្នា ប៉ុន្តែស្ត្រីភាគច្រើនមិនបានចាប់អារម្មណ៍នោះឡើយ។ ដូច្នេះ ដើម្បីរក្សាតុល្យភាពនៃសុដន់ អ្នកគួតែទម្លាប់ផ្លាស់ប្តូរឲ្យកូនបៅដោះទាំងពីរ។
ជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ ក៏អាចធ្វើឲ្យសុដន់របស់អ្នកតូចម្ខាងធំម្ខាងដែរ ហើយវាជាកត្តាដ៏គួរឲ្យព្រួបារម្ភខ្លាំងបំផុតសម្រាប់សុខភាព។ ប្រសិនបើអ្នកសង្កេតឃើញថា សុដន់ស្រាប់តែមានទំហំមិនស្មើគ្នាភ្លាមៗ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យបន្ទាន់។
កើតដុំពកក្នុងសុដន់
ភាគច្រើន ការកើតដុំពកក្នុងសុដន់ត្រូវបានគេចាត់ទុកថា ជាជំងឺមហារីកសុដន់។ ប៉ុន្តែលក្ខខណ្ឌមួយចំនួន ដូចជាការប៉ះទង្គិះ ឬត្រូវរបួស ក៏អាចបង្កឲ្យមានដុំពកក្នុងសុដន់ដែរ។ នេះហើយជាដើមហេតុមួយទៀត ដែលធ្វើឲ្យសុដន់មានសភាពហើម ឬមើលទៅធំជាងមុន។ ទោះជាយ៉ាងណាអ្នកត្រូវប្រយ័ត្ន ប្រសិនបើសុដន់មានការឈឺចាប់ គួរតែប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានឆាប់៕
ប្រភពៈ thehealthsite
មតិយោបល់