ព័ត៌មានសុខភាព

វិធីកម្ចាត់ជាតិនីកូនទីននៅក្នុងសួត ដោយសារការជក់បារី

ផ្សែងបារី គឺជាសត្រូវដ៏ធំបំផុតសម្រាប់សួត ក៏ប៉ុន្តែ​មានមនុស្សមួយចំនួន​នៅតែជក់បារី​ជារៀងរាល់ថ្ងៃ បើទោះបីជា​មានការ​ផ្សព្វផ្សាយ​ពីផលប៉ះពាល់​យ៉ាងណា​ក៏ដោយ។ កត្តានេះហើយ ដែលធ្វើឲ្យអ្នកជក់ជាច្រើន​កើតជំងឺសួត ហើយបើស្ថាន​ភាព​ធ្ងន់ធ្ងរ​អាច​បាត់បង់​ជីវិតបាន។

ដូច្នេះ ដើម្បីជួយឲ្យសួតមានសុខភាពល្អឡើងវិញអ្នក​ត្រូវផ្តាច់បារី ហើយកម្ចាត់​ជាតិនីកូទីន​ចេញ។ តើគួរធ្វើដូចម្តេចទៅ? បើ​យោង​តាម​គេហទំព័រ rak sukapap បានចុះផ្សាយ​ថា ដើម្បីសម្អាតសួត អ្នកត្រូវប្រើប្រាស់​មើមខ្ញី។ ព្រោះមើមខ្ញី​ ជាឱសថ​ដែលមាន​សមត្ថភាព​អាចថែរក្សា និងការពារសួត​មិនឲ្យកើតជំងឺមហារីក ដោយសារតែ​ការជក់បារីផងដែរ។

ធាតុផ្សំៈ

  • ខ្ញីមួយដុំប្រវែងមួយថ្នាំដៃ
  • ម្សៅរមៀត ២ស្លាបព្រាបាយ
  • ទឹក១លីត្រ
  • ខ្ទឹមស ៤០០ក្រាម
  • ស្ករត្នោត៤០០ក្រាម

របៀបអនុវត្តៈ
១.យកខ្ញី និងខ្ទឹមស ហាន់ជាចំណិតតូចៗ។
២.ដាក់ទឹកដាំឲ្យពុះ រួចបន្ថែមស្ករត្នោតចូល រំងាស់ឲ្យរលាយ។
៣.បន្ទាប់មកសូមបន្ថែមខ្ញី និងម្សៅរមៀតចូល ហើយរំងាស់ឲ្យរលាយម្តងទៀត។
៤.ក្រោយពេលបន្ថែមធាតុផ្សំរួចរាល់ហើយ អ្នកត្រូវលើកចុះឲ្យត្រជាក់។
៥.សូមទទួលទានភេសជ្ជៈនេះម្តង២ស្លាបព្រាបាយ ហើយមួយថ្ងៃឲ្យបាន២ដង គឺពេលព្រឹក និងពេលល្ងាច។

ប្រសិនបើអ្នកអនុវត្តរូបមន្ត​មួយនេះ​បានទៀងទាត់ ក្នុងរយៈពេលមួយសប្តាហ៍​ជាតិនីកូទីន នៅក្នុងសួត​នឹងត្រូវ​បានសម្អាត​ជា​បណ្តើរៗ៕

មតិយោបល់