ព័ត៌មានសុខភាព

ក្រចកជើងដុះផ្សិត គួរប្រើរូបមន្តមួយនេះ

តើសុភាពនារីណាខ្លះ ដែលកំពុងតែជួបបញ្ហាផ្សិតនៅលើក្រចកជើងដោះស្រាយមិនចេញ? តើអ្នកចង់ដឹងពីវិធីកម្ចាត់ទេ? កុំព្រួយអី ទឹកខ្មេះប៉ោម និងម្សៅ Baking Soda អាចជួយបាន ហើយមានប្រសិទ្ធិភាពអាចកម្ចាត់បញ្ហាផ្សិតឲ្យបានជារៀងរហូត។

របស់ដែលអ្នកត្រូវការ៖
– ទឹកខ្មេះប៉ោម
– ម្សៅ Baking soda
– ទឹកក្តៅឧណ្ឌៗ
– ចានដែក

ការអនុវត្ត
– ចាក់ទឹកខ្មេះប៉ោម ទៅក្នុងចានដែកឲ្យលិចក្រចកជើង បន្ទាប់មកត្រាំរយៈពេល ២០នាទី។
– ជូតឲ្យស្ងួត បន្ទាប់មកចាក់ទឹកក្តៅចូលចានដែកមួយទៀត ហើយត្រាំជើងឲ្យបាន ២០នាទី។
– បន្ទាប់មកបន្ថែមម្សៅ Baking soda មួយពែង រួចត្រាំបន្តទៀតរយៈពេល ១៥ ទៅ ២០នាទី។
– ព្យាយាមធ្វើបែបនេះឲ្យបានច្រើនដងជារៀងរាល់ថ្ងៃ តាមដែលអាចធ្វើទៅបាន។

នៅក្នុងរយៈពេល 2-3 សប្តាហ៍ មេរោគផ្សិតនៅលើក្រចកជើងនឹងរលាយបាត់អស់។ ប៉ុន្តែដើម្បីបង្ការ អ្នកគួរតែឈប់ពាក់ស្បែកជើងតូចចង្អៀត ឬគ្មានពន្លឺចេញចូលគ្រប់គ្រាន់ទៀតទៅ ព្រោះវាអាចធ្វើឲ្យមានសំណើម ដែលជាឱកាសនៃផ្សិតដុះកើតឡើង។ មួយវិញទៀត អ្នកត្រូវឧស្សាហ៍កាត់ច្រកចចោល ឬធ្វើអនាម័យឲ្យបានទៀងទាត់៕

nail-fungus

មតិយោបល់