ទម្លាប់នៃការចម្អិនអាហារមិនបានត្រឹមត្រូវ ត្រូវបានគេចាត់ទុកជាមូលហេតុចម្បងដែលបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែស្ត្រីមេផ្ទះភាគច្រើនមិនដឹងខ្លួនឡើយ។ តើទម្លាប់បែបណាទៅដែលអាចបណ្តោលឲ្យខូចសុខភាព? បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការប្រើប្រាស់ប្រេងដដែលៗ ការប្រើខ្ទះ ឬឆ្នាំងដដែលៗ ការប្រើភ្លើងខ្លាំងពេក… សុទ្ធតែជាមូលហេតុដែលបង្កឲ្យមានប៉ះពាល់ដល់សុខភាព។ ហេតុនេះហើយ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពមនុស្សនៅក្នុងក្រុមគ្រួសារ អ្នកគួរតែជៀសវាងចំណុចទាំងអស់នេះឲ្យបាន។
១.ប្រើប្រេងដដែល
មនុស្សភាគច្រើនតែងតែមានទម្លាប់ប្រើប្រេងដដែលៗ ព្រោះនៅស្តាយ និងចង់សន្សំសំចៃខ្លះ។ ក៏ប៉ុន្តែ អ្នកត្រូវដឹងថា ប្រេង ដែលដុតកម្តៅដោយសីតុណ្ហភាពខ្ពស់ នឹងបំលែងទៅជាអាស៊ីត ហើយមានជាតិពុលច្រើន។ ដូច្នេះ ប្រសិនបើអ្នកនៅតែបន្តប្រើប្រាស់ប្រេងបែបនេះ ម្តងទៀត អាចប្រឈមនឹងការកើតជំងឺមហារីកខ្ពស់បំផុត។
២.ប្រើប្រេងច្រើនក្នុងពេលចម្អិនអាហារ
ចំពោះការចៀន ជារឿយៗអ្នកតែងតែទម្លាប់ប្រើប្រេង ឬខ្លាញ់ច្រើន ហើយចម្អិនអាហារយូរ ដើម្បីឲ្យមានពណ៌ក្រហមល្អ។ តែវិធីសាស្ត្រចម្អិនមួយនេះ អាហារនឹងបៀមខ្លាញ់ដែលធ្វើឲ្យរាងកាយស្រូបយកជាតិខ្លាញ់ច្រើន ហើយអ្នកទទួលទានក៏អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកផងដែរ។
ហេតុនេះ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ប្រេង ឬខ្លាញ់ នៅពេលចៀនអាហារ ឬក៏កាត់បន្ថយការទទួលទានអាហារបែបនេះ។
៣.ប្រើភ្លើងខ្លាំងពេក
មនុស្សភាគច្រើនតែងតែមានទម្លាប់ដាក់ប្រេង ចូលក្នុងខ្ទះរហូតទាល់តែក្តៅខ្លាំងទើបដាក់អាហារចូល ប៉ុន្តែអ្នកត្រូវដឹងថា នៅពេលសីតុណ្ហភាពខ្ពស់លើសពី២០០អង្សាសេ ប្រេង នឹងងាយផលិតសារធាតុបង្កទៅជាជំងឺមហារីក ហើយបង្កើនហានិភ័យយ៉ាងខ្លាំងចពោះអ្នកទទួលទាន។ ក្នុងលក្ខណខណ្ឌបែបនេះ ប្រភពសារធាតុចិញ្ចឹមនៅក្នុងបន្លែក៏ត្រូវបំផ្លាញចោលដែរ។
ដូច្នេះហើយ នៅពេលចម្អិនម្ហូប អ្នកត្រូកម្រិតភ្លើងត្រឹម ១៥០ទៅ១៨០អង្សាសេបានហើយ ដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព និងកាត់បន្ថយការបំផ្លាញ់តម្លៃអាហារូបមត្ថម្ភរបស់បន្លែ។
៤.ប្រើខ្ទះដដែលមកចម្អិនម្ហូប
ភាគច្រើននៅតាមហាងនានា គេសង្កេតឃើញថា ចុងភៅតែងតែប្រើខ្ទះ ឬឆ្នាំង ដដែលៗដើម្បីធ្វើការចម្អិនម្ហូប ព្រោះចង់លឿន និងចំណេញពេល។ ប៉ុន្តែអ្នកត្រូវដឹងថា ខ្ទះដែលចម្អិនម្ហូបម្តងហើយ ច្បាស់ជាបន្សល់ទុកខ្លាញ់ និងកាកសំណល់អាហារខ្លះៗ ហើយប្រសិនបើកាកសំណល់ទាំងនេះត្រូវកម្តៅម្តងទៀត វានឹងបំលែងទៅជាសារធាតុដែលបង្កជំងឺមហារីក។
យកល្អ បន្ទាប់ពីធ្វើម្ហូបម្តងហើយ អ្នកត្រូវលាងសម្អាតខ្ទះចេញម្តង ដើម្បីជម្រះភាពកខ្វក់ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។
៥.ការស្រូបយកក្លិនអាហារ
តើអ្នកចូលចិត្តហិតក្លិនឈ្ងុយនៃម្ហូបអាហារមែនទេ? បើដូច្នោះមែន ពិតជាស៊យធំហើយ ព្រោះក្លិនអាហារដែលឈួលចេញមកក្នុងពេលចម្អិនមានផ្ទុកសារធាតុមានគ្រោះថ្នាក់បំផុតដល់សុខភាព។
ដូច្នេះហើយ អ្នកជំនាញបានមានប្រសាសន៍ថា នៅពេលចម្អិនអាហារអ្នកត្រូវបើកបង្អួចផ្ទះបាយ ដើម្បីឲ្យក្លិនភាយចេញមកក្រៅ ហើយនៅពេលលើកម្ហូបចុះពីលើភ្លើងអ្នកត្រូវរង់ចាំរយៈបេល ៣ទៅ៥នាទី សិនទើបទទួលទាន៕
មតិយោបល់