ព័ត៌មានសុខភាព

ឈប់ទៅ! បើមិនចង់អាយុខ្លី កុំញ៉ាំអាហារ៥ប្រភេទនេះញឹកពេក

គ្រាន់តែលឺពាក្យថា មហារីក ក៏គួរឲ្យខ្លាចដែរ ព្រោះវាជាជំងឺដ៏កាចសាហាវបំផុតអាចឆក់យកជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះមិនទាន់មានឱសថណាអាចព្យាបាលឲ្យជាសះស្បើយនៅឡើយទេ លុះត្រាតែអ្នកព្យាបាលនៅដំណាក់កាលដំបូង។

មិនតែប៉ុណ្ណោះ មនុស្សសម័យនេះ ត្រូវប្រឈមនឹងជំងឺមហារីកកាន់តែខ្លាំងឡើងៗ ដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ គួបផ្សំជាមួយនឹងចំណីអាហារសម្បូរសារធាតុគីមីទៀតនោះ។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក អ្នកគួរតែជៀសវាងទទួលទានអាហារទាំង៥ប្រភេទដូចខាងក្រោមៈ

១.អាហារដែលមានជាតិខ្លាញ់ខ្ពស់ ឬសាច់គ្មានជាតិខ្លាញ់ ដូចជាសាច់ជ្រូក សាច់មាន់ និងអាហារដែលចម្អិនដោយវិធីបំពង ឬចៀន សុទ្ធតែអាចបង្កទៅជំងឺមហារីក ប្រសិនបើអ្នកទទួលទានច្រើន។

២.អាហារដុះផ្សិត ឬរលួយ អ្នកកុំស្តាយគួរតែបោះចោលទៅ ព្រោះវាមានផ្ទុកសារធាតុពុលច្រើនដែលងាយនឹងបង្កទៅជំងឺមហារីក។

៣.អាហារកែច្នៃ ដូចជាសាច់ក្រក ប្រហិត នំសាំងវ៉ិច… ឬអាហារកំប៉ុង មានសារធាតុគីមីដែលត្រូវបានគេប្រើក្នុងបរិមាណខ្ពស់ ដើម្បីបង្កើនរសជាតិ និងអាចរក្សាទុកបានយូរ។ ហេតុនេះ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានញឹកញាប់ពេក ច្បាស់ជាត្រូវប្រឈមនឹងជំងឺជំងឺមហារីកជាពុំខាន។

៤.អាហារឆះខ្លោច ជាពិសេសសាច់អាំង គឺសម្បូរទៅដោយរ៉ាឌីកាល់សេរី ដែលបង្កឲ្យកើតមានកោសិកាមហារីកក្នុងរាងកាយ។ ហេតុផលនេះហើយ ដែលអ្នកជំនាញបានណែនាំឲ្យគ្រប់គ្នាកាត់បន្ថយការទទួលទានអាហារប្រភេទនេះ ឬជៀសវាងតែម្តងកាន់តែប្រសើរ។

៥.អាហារមានជាតិគីមី ភាគច្រើនមាននៅលើសាច់សត្វដែលគេចិញ្ចឹម ឬដំណាំផ្សេងៗ ព្រោះតែកសិករចង់បានឆាប់បានផល។ ប៉ុន្តែ សារធាតុគីមីទាំងនោះមានផ្ទុកអ័រម៉ូនខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់មនុស្ស ជាពិសេសការទទួលទានច្រើនអាចបង្កទៅជាជំងឺមហារីក។

ហេតុនេះហើយ អ្នកគួរតែផ្លាស់ប្តូរឥរិយាបទក្នុងការទទួលទានអាហារទាំងប៉ុន្មាននៅខាងលើ ហើយរៀងរាល់៦ខែ ទៅ១ឆ្នាំ អ្នកត្រូវទៅពិនិត្យសុខភាពម្តង៕

ប្រភពៈ rak sukapap

មតិយោបល់