មនុស្សសម័យនេះមិនថា ចាស់ឬក្មេងនោះទេ គឺប្រឈមនឹងបញ្ហាធាត់ដុះក្បាលពោះខ្លាំងណាស់ ដោយសារតែកត្តារស់នៅមានភាពសុខស្រួលខ្លាំងពេក និងការទទួលទានអាហារគ្មានដែនកំណត់។ ជាពិសេសអាហារដែលសម្បូរជាតិខ្លាញ់ និងគ្រឿងស្រវឹង គឺជាមូលហេតុលេខមួយដែលបណ្តោលឲ្យដុះក្បាលពោះលឿនបំផុត។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា បញ្ហាខ្លាញ់ក្នុងក្បាលពោះអាចដោះស្រាយបាន ដោយប្រើប្រាស់ភេជ្ជៈសាមញ្ញប៉ុណ្ណោះ។
ធាតុផ្សំៈ
- ត្រសក់ធំល្មម ១ផ្លែ
- ស្លឹកជីវ៉ាន់ស៊ុយ ១បាច់តូច
- ក្រូចឆ្មារ ១ផ្លែ
- ខ្ញីមួយដុំប្រវែងមួយថ្នាំងដៃ
- សាច់ប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រា
- ទឹកកន្លះកែវ
របៀបអនុវត្តៈ
១.ហាន់ត្រសក់ ស្លឹកជីវ៉ាន់ស៊ុយ និងខ្ញីជាចំណិតតូចៗ ដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួមទាំងធាតុផ្សំដែលនៅសេសសល់។
២.ក្រឡុករហូតទាល់តែក្លាយជាល្បាយម៉ត់ល្អ ទើបចាក់ទៅក្នុងកែវមួយ។
៣.សូមទទួលទានទាំងអស់ រៀងរាល់មុនពេលចូលគេង។
៤.អ្នកត្រូវបន្តអនុវត្តរយៈពេល១ខែ បន្ទាប់មកសម្រាប់១សប្តាហ៍សិន ទើបអនុវត្តបន្តទៀត។
វិធីសាស្ត្រមួយនេះ មិនត្រឹមតែអាចជួយរំលាយជាតិខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ វាថែមទាំងផ្តល់ថាមពល និងជំនួយដល់សុខភាពថែមទៀត៕
មតិយោបល់