គ្រប់គ្នាតែងតែយល់ថា ការព្យាពេល ឬបាត់រដូវ គឺជាសញ្ញានៃការមានផ្ទៃពោះ ប៉ុន្តែក្នុងករណីមួយចំនួនអាចបណ្តោលមកពីបញ្ហាសុខភាពរបស់អ្នក។ ជាធម្មតាវដ្តរដូវរបស់ស្ត្រី គឺមានរយៈពេល២៨ថ្ងៃ ហើយវដ្តរដូវដែលល្អបំផុតនៅចន្លោះចាប់ពី ២១ទៅ៣៥ថ្ងៃ។ ប្រសិនបើការមករដូវមិនស្ថិតនៅក្នុងចន្លោះនេះទេ វាត្រូវបានគេចាត់ទុកថា ជាការមករដូវមិនទៀងទាត់។
តើមូលហេតុអ្វី ដែលបណ្តោលឲ្យការមករដូវមិនទៀង? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា មានហេតុផល៥យ៉ាង ដែលធ្វើឲ្យការមករដូវមិនទៀងទាត់ ហើយមនុស្សស្រីទាំងអស់ក៏គួរតែស្វែងយល់ឲ្យបានច្បាស់ផងដែរ។
១.ភាពតានតឹង
នៅពេលដែលអ្នកស្ថិតនៅក្រោមភាពតានតឹង រាងកាយនឹងផលិតអ័រម៉ូនស្ត្រេស។ ប្រសិនបើអ័រម៉ូននេះកើនឡើងខ្ពស់ អាចប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ហើយក្នុងករណីធ្ងន់ធ្ងរមិនអាចបន្តពូជាបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀត ការមករដូវប្រចាំខែរបស់អ្នក ក៏អូសន្លាយរយៈពេលយូរដែរ។
២.កើតជំងឺ
ប្រសិបើអ្នកឈឺក្នុងអំឡុងពេលបញ្ចេញពងអូវុល ដូចជាផ្តាសាយ ក្អក ឬគ្រុនក្តៅ អាចបណ្តោលឲ្យរាងកាយត្រូវរងសម្ពាពីភាពតានតឹង ហើយការមករដូវនឹងត្រូវខកខានទៅវិញ។
៣.ធាត់ពេក
ភាពធាត់អាចធ្វើឲ្យកម្រិតអ័រម៉ូនមានការប្រែប្រួល នេះជាហេតុផលមួយទៀតដែលនាំឲ្យការមករដូវត្រូវពន្យាពេល។ ក្នុងករណីបែបនេះ អ្នកគួរតែអុវត្តតាមការណែនាំរបស់គ្រូពេទ្យអំពីការទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាប្រចាំ។
៤.ទម្ងន់ស្រាលពេក
ស្ត្រីដែលញ៉ាំមិនសូវបាន ច្បាស់ជាមានទម្ងន់ស្រាល ដែលធ្វើឲ្យប៉ះពាល់ដល់ការមករដូវតាមបែបធម្មជាតិ(មានន័យថា ការមករដូវមួយខែម្តងត្រូវខកខាន)។ ប្រសិនបើអ្នកទម្ងន់របស់អ្នកស្រាលជាងទម្ងន់ធម្មតា ១០ភាគរយ ដែលត្រូវបានគេប្រៀបធៀបទៅនឹងកម្ពស់របស់អ្នក នោះរាងកាយរបស់អ្នកនឹងផ្លាស់ប្តូរមុខងារ ហើយការបញ្ចេញពងអូវុលក៏ត្រូវផ្អាកដែរ។
៥.ធ្វើលំហាត់ប្រាណហួសហេតុពេក
ពិតណាស់ ការធ្វើលំហាត់ប្រាណពិតជាល្អបំផុតសម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកធ្វើលំហាត់ប្រាណហួសហេតុពេក អ្នកនឹងទទួលបានលទ្ធផលផ្ទុយទៅវិញ។ ការធ្វើលំហាត់ប្រាណខ្លាំងពេក នឹងធ្វើឲ្យរាងកាយមិនផលិតអ័រម៉ូន estrogen បានគ្រាប់គ្រាន់ឡើយ ហើយនេះជាមូលហេតុមួយទៀតដែលធ្វើឲ្យប៉ះពាល់ដល់ការមករដូវរបស់អ្នក៕
មតិយោបល់