ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ មានទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀន ដាវស៊ាំម៉ូរ៉ៃ និងពូថៅ

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកថ្មី ធ្វើការឃាត់ខ្លួនក្រោយពីត្រួតពិនិត្យរកឃើញសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀន១កំប្លេ រួមនឹងដាវស៊ាំម៉ូរ៉ៃនិងពូថៅមួយចំនួនទៀត។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០និង ១០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរោងចាំចម្ការ ផ្លូវលំ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ សូ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ យិន សុខុម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិអន្លង់ត្រសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ១កំប្លេ, ដែកកេះ ១, កន្ត្រៃ ១ ,ដាវសាំម៉ូរ៉ៃ ១ដើម ,ពូថៅ ១ដើម
និងថង់ថ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់