ភាគច្រើនបញ្ហាបបូរមាត់ស្ងួតប្រេះ កើតឡើងនៅក្នុងអំឡុងពេលអាកាសធាតុមានការប្រែប្រួល ដែលធ្វើឲ្យស្បែកខ្វះជាតិសំណើម។ មិនថាតែមនុស្សប្រុស ឬក៏ស្រីនោះទេ ឲ្យតែដល់ពេលរដូវរងា ម្នាក់ៗតែងតែមានបញ្ហាបបូរមាត់ស្ងួតប្រះ ហើយអាចប្រែទៅជាពណ៌ខ្មៅ បន្ទាប់ពីជាសះស្បើយ។
តើធ្វើដូចម្តេទើបអាចដោះស្រាយបញ្ហានេះបានទៅ? ក្រៅពីទៅជួបអ្នកជំនាញថែរក្សាស្បែក អ្នកអាចសាកល្បងប្រើប្រាស់រូបមន្តធម្មជាតិមួយមុខគត់ ប៉ុន្តែវាមានសមត្ថភាពអាចដោះស្រាយស្ថានការនេះបាន។
របៀប្រើប្រាស់ៈ
១.យកផ្លែទទឹម មួយផ្លែធំទៅកិន ឬក្រឡុក ដើម្បីទទួលបានទឹក។
២.ចាក់ទឹកទទឹម មួយស្លាបព្រាបាយទៅក្នុងកូនចាន រួចត្រាំសំឡីឲ្យជោគ។
៣.ចាប់ផ្តើមអនុវត្តនៅលើបបូរមាត់របស់អ្នកឲ្យសព្វល្អ ដោយមិនចាំបាច់លាងចេញនោះទេ។
៤.ទឹកទទឹម ដែលនៅលស់ អ្នកអាចទទួលទានក៏បាន ឬរក្សាទុកក្នុងទូរទឹកកសម្រាប់ប្រើប្រាស់បន្តទៀតក៏បាន។
៥.អ្នកត្រូវព្យាយាមអនុវត្តមួយថ្ងៃឲ្យបាន ២ទៅ៣ដង ដើម្បីឲ្យបញ្ហាឆាប់ជាសះស្បើយ។
ការប្រើប្រាស់ ទឹកទទឹម មិនត្រឹមតែអាចជួយដោះស្រាយបញ្ហាបបូរមាត់ស្ងួរ ឬប្រេះនោះទេ វាថែមទាំងអាចជួយការពារបញ្ហាបបូរមាត់ខ្មៅយ៉ាងមានប្រសិទ្ធភាព៕
ប្រភពៈ boldsky
មតិយោបល់