ភ្នំពេញៈ ដោយអត់ទ្រាំនឹងកូនចោលម្សៀតមិនបាន ឪពុកបង្កើតក៏មកដាក់ពាក្យបណ្ដឹងកូនរបស់ខ្លួនឯងពីបទលួចរបស់របរ និងប្រើប្រាស់គ្រឿងញៀនផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុខ សុធន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិថ្មរគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមពាក្យសម្តីរបស់ម្ចាស់ពាក្យបណ្តឹងបានរៀបរាប់ថា ជនសង្ស័យខាងលើ ត្រូវជាកូនរបស់ខ្លួន ដែលរស់នៅជាមួយជីដូននៅភូមិកើតហតុខាងលើ ដោយរូបគាត់រវល់រកស៊ី និងចុះខេត្តញឹកញាប់ផង ទើបមិនបានចាប់អារម្មណ៍ពីរបស់របរគ្រឿងអលង្ការនៅក្នុងផ្ទះ។ លុះមកដល់ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ រូបគាត់បានរកគ្រឿងអលង្ការទាំងនោះតែរកមិនឃើញ ហើយក៏ឃើញមានដាវសាំម៉ូរ៉ៃ១ដើម និងកាំបិទ ២ ហើយនិងប្រដាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
ឃើញដូច្នេះ ឪពុកខឹងសម្បាយ៉ាងខ្លាំង ទើបព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ក៏សំរេចចិត្តទៅខលហៅសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ ដើម្បីមកយកជនសង្ស័យដែលត្រូវជាកូនរបស់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍តែម្តង៕
មតិយោបល់