ព័ត៌មានសុខភាព

អាហារដែលជួយឲ្យមនុស្សស្រីមិនសូវឈឺចាប់ពេលមករដូវ

បរទេសៈ ការមករដូវ គឺជាបាតុភូតធម្មជាតិមួយ ដែលតែងតែកើតមានឡើងចំពោះនារីគ្រប់រូប ចាប់ពីពេលពេញវ័យ រហូតដល់អស់រដូវទៅវិញ។

ជារៀងរាល់ខែ យ៉ោងហោចណាស់ ៤ ទៅ ៥ថ្ងៃ នឹងមានការហូរឈាមតាមតំបន់ឯកជន ដែលបង្កឡើងដោយការរលាកនៃជញ្ជាំងស្បូន ប្រសិនបើស្ត្រីមិនមានផ្ទៃពោះ។

អំឡុងពេលមករដូវ ច្រើនតែមានការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ ដែលអាចបង្កឲ្យមានការរលាកនៃជញ្ជាំងស្បូន ទើបមានការឈឺចាប់ និងមិនស្រួលក្នុងតំបន់ផ្នែកខាងក្រោម។

ហេតុនេះហើយ ទើបស្ត្រីភាគច្រើនតែងតែលេបថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែវាអាចបំផ្លាញ់ដល់សុខភាពក្នុងរយៈពេលវែង។

ដូច្នេះ វិធីដែលល្អបំផុត អ្នកគួរតែព្យាយាមទទួលទានឱថសធម្មជាតិ ឬក៏ទទួលទានអាហារមួយចំនួន ដើម្បីកាត់បន្ថយការឈឺចាប់ និងរោគសញ្ញាផ្សេងទៀតក្នុងពេលក្នុងពេលមករដូវ។

ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរតែទទួលទាន៖

១. ទឹកដោះគោ
ទឹកដោះគោជាគ្រឿងផ្សំធម្មជាតិ ដែលអាចប្រើប្រាស់ក្នុងអំឡុងពេលមករដូវ ព្រោះវាសម្បូរជាតិកាល់ស្យូមអាចជួយបន្ធូរបន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធិភាព។

២. ស្លឹកបន្លែបៃតង

អាហារដែលអ្នកគួរទទួលទានក្នុងពេលមករដូវ គឺបន្លែស្លឹកពណ៌បៃតង ព្រោះវាមានផ្ទុកជាតិដែកដែលអាចជួយលើកកម្ពស់លំហូរឈាម, កាត់បន្ថយការរលាក និងការឈឺចាប់។

៣. ផ្លែប៉ោម
ផ្លែប៉ោម សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃដែលអាចកាត់បន្ថយការទល់លាមក ព្រមទាំងការឈឺចាប់អំឡុងពេលមករដូវ។

៤. សូកូឡាខ្មៅ
សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្ទុកនៅក្នុងសូកូខ្មៅ អាចជួយកាត់បន្ថយការរលាក, ការឈឺចាប់ និងមិនស្រួលពោះយ៉ាងឆាប់រហ័ស បន្ទាប់ពីអ្នកទទួលទានមួយដុំ។

៥. ចេក
ចេក ជាអាហារសម្បូរសារជាតិម៉ាញ៉េស្យូម ដែលអាចជួយសង្គ្រោះការឈឺចាប់, ការទល់លាមក ហើយសូម្បីតែអារម្មណ៍មួម៉ៅក្នុងអំឡុងពេលមករដូវក៏បាត់ដែរ។

ទាំងអស់នេះ គឺជាអាហារដ៏ល្អបំផុត ដែលស្ត្រីគ្រប់រូបគួរតែព្យាយាមទទួលទានឲ្យបានច្រើនអំឡុងពេលមករដូវ៕

foods-periods

មតិយោបល់