តែបៃតង គឺជាភេសជ្ជៈដែលមានអត្ថប្រយោជន៍អស្ចារ្យបំផុតសម្រាប់សុខភាព បើធៀបទៅនឹងតែ ឬឱសថថែរក្សាសុខភាពដទៃទៀត។ តែបៃតង ត្រូវបានគេប្រើប្រាស់សម្រាប់សម្រកទម្ងន់ និងបណ្តេញជាតិពុលចេញពីរាងកាយ។
តែបៃតង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចបង្កើនប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ ក៏ល្អសម្រាប់ស្បែក និងសក់ផងដែរ។
ទោះជាយ៉ាងណា ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់សុខភាព អ្នកគួរតែស្វែងយល់ពីពេលវេលាដែលគួរទទួលទាន និងមិនគួរទទួលទាន ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព។
កុំទទួលទាននៅពេលព្រឹក
ការទទួលទានតែនៅពេលព្រឹកទាំងពោះទទេ អាចធ្វើឲ្យខូចថ្លើម ដោយសារតែវាមានផ្ទុកជាតិកាហ្វេអ៊ីន។ ការទទួលទានតែបៃតងនៅពេលព្រឹកប្រហែលជាម៉ោង ១០ ទៅ ១១ ឬពេលល្ងាច នឹងជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
គួរទទួលទានមុនពេលហាត់ប្រាណ
មុនពេលធ្វើលំហាត់ប្រាណ អ្នកគួរតែទទួលទានតែបៃតង ព្រោះវាអាចជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែច្រើន ដោយសារតែវត្តមាននៃជាតិកាហ្វេអ៊ីន។ ថាមពលដែលបង្កើនថាមពល និងជួយធ្វើឲ្យអ្នកអាចធ្វើលំហាត់ប្រាណបានយូរ។
កុំទទួលទានមុនពលេចូលគេង ២ម៉ោង
ជាតិកាហ្វេអ៊ីននៅក្នុងតែបៃតង គឺជាភ្នាក់ងាររំញោចមួយដែលអាចបង្អាក់ដល់ការគេងនៅពេលយប់។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកអាស៊ីដអាមីណូ ដែលធ្វើឲ្យអ្នកពិបាកក្នុងការផ្តោតអារម្មណ៍ ហេតុនេះអ្នកពុំគួរទទួលទាននៅពេលយប់ឡើយ។
ផ្ទុយទៅវិញ ការទទួលទានតែបៃតងនៅពេលល្ងាច គឺជាពេលវេលាដ៏ល្អសម្រាប់ការរំលាយអាហារ។ បើយោងតាមមជ្ឈមណ្ឌល់វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland Medical Center បានបង្ហាញថា អ្នកគួរតែទទួលទានតែបៃតងត្រឹមតែ ២ទៅ ៣ពែងក្នុងមួយថ្ងៃ គឺល្អបំផុត។ ប្រសិនបើអ្នកទទួលច្រើនពេក អាចបណ្តោលឲ្យសារធាតុចិញ្ចឹមសំខាន់ៗត្រូវបញ្ចេញចេញពីរាងកាយ៕
មតិយោបល់