ព័ត៌មានសុខភាព

ប្រើឱសថទាំងនេះ ទោះស្បែកខ្មៅកន្លែងណាក៏បាត់ដែរ

បញ្ហាស្បែកខ្មៅនៅក្បែរតំបន់ឯកជន និងចន្លោះភ្លៅ អាចបណ្តោលមកពីជំងឺទឹកនោមផ្អែមប្រភេទទី២, អតុល្យភាពអ័រម៉ូន, កត្តាហ្សែន…។ បើទោះបីជាស្ថានភាពបែបនេះ

មនុស្សភាគច្រើនយល់ថាមិនបង្កគ្រោះថ្នាក់ ប៉ុន្តែវាអាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរ។

បញ្ហាស្បែកខ្មៅ ភាគច្រើនប៉ះពាល់ត្រង់តំបន់ក្រលៀន ប៉ុន្តែវាអាចនឹងកើតមានលើតំបន់ទៀតដែរ។ រោគសញ្ញាទូទៅបំផុត គឺមានអាការៈក្តៅរមាស់ ហើយស្បែកឡើងរឹងក្រាស់។ ប្រសិនបើអ្នកសម្គាល់ឃើញមានរោគសញ្ញាបែបនេះ គួរតែទៅជួបគ្រូពេទ្យ។
ប៉ុន្តែមានវិធីផ្សេងទៀត ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យ គឺការព្យាបាលដោយឱសថធម្មជាតិ។

ក្រូចឆ្មា

វីតាមីន និងជាតិអាស៊ីតនៅក្នុងក្រូចឆ្មា អាចកម្ចាត់ស្បែកខ្មៅយ៉ាងមានប្រសិទ្ធិភាព។ អ្នកអាចអនុវត្តទឹកក្រូចឆ្មាត្រង់តំបន់ដែលរងនូវផលប៉ះពាល់ ហើយទុកចោល ២០នាទីមុននឹងលាងសម្អាតចេញ។

ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើអាចជួយឲ្យស្បែកស និងកាត់បន្ថយស្នាមជាំ ខណៈដែលវាមានមុខងារប្រឆាំងនឹងជំងឺមហារី ហើយបង្កើតកោសិកាស្បែករបស់អ្នក។ អនុវត្តជែលកន្ទុយក្រពើនៅតំបន់ដែលរង់នូវផលប៉ះពាល់ ហើយទុក ២០នាទីទើបលាងសម្អាតចេញ។ អនុវត្តវិធីនេះឡើងវិញជារៀងរាល់ថ្ងៃ បើចង់ឆាប់បានលទ្ធផលល្អបំផុត។

ម្សៅ Baking soda
ម្សៅ Baking soda មានសមត្ថភាពសម្អាតស្បែក និងចំណុចខ្មៅៗដែលមាននៅលើផ្ទៃស្បែក។ លាយម្សៅ Baking soda ១ភាគ ជាមួយនឹងទឹក ៣ភាគ ហើយអនុវត្តនៅលើតំបន់ស្បែកខ្មៅ។ ទុកវាឲ្យស្ងួត បន្ទាប់មកលាងជម្រះជាមួយនឹងទឹក្តៅឧណ្ឌៗ ។ សូមព្យាយាមអនុវត្តវិធីនេះពីរដងក្នុងមួយសប្តាហ៍ នឹងទទួលបានលទ្ធផលល្អបំផុត៕

Lighten-Skin

មតិយោបល់