តើអ្នកដឹងទេ? ការទទួលទានអាហារក៏អាចប៉ះពាល់ដល់សម្រស់ដែរ ជាពិសេសប្រសិនបើអ្នកទម្លាប់ទទួលទានអាហារដែលគ្មានផាសុខភាព ស្បែកនឹងកាន់តែអាក្រក់ឡើង។ ដូច្នេះអ្នកគួរតែកាត់បន្ថយអាហារមួយចំនួនដូចខាងក្រោមនេះ ដើម្បីឲ្យស្បែកមានសុខភាពល្អ។
អំបិល
ការប្រើប្រាស់អំបិលហួសកម្រិតនាំឲ្យខ្វះជាតិទឹកធ្ងន់ធ្ងរនៅក្នុងខ្លួន។ នេះហើយជាមូលហេតុដែលធ្វើឲ្យស្បែកគ្មានកម្លាំងប្រយុទ្ធប្រឆាំងជាមួយនឹងអាការហើម រួមទាំងការហួតហែងនៃជាតិទឹក លទ្ធផលមុននឹងផ្ទុះឡើង។
ស្រា
ការទទួលទានស្រាច្រើនពេកបង្កឲ្យរាងកាយក្តៅក្នុង ដោយសារតែខ្សោះជាតិទឹក។ ក្នុងស្ថានភាពបែបនេះ ស្បែកនឹងខ្សោះជាតិទឹក ហើយបង្កឲ្យមានបញ្ហាស្បែកគ្រប់ប្រភេទ រួមទាំងស្នាមជ្រួញផងដែរ។
អាហារសមុទ្រ
ប្រភេទសត្វអត់ឈាមដូចជាពពួកសត្វ ខ្យង ខ្ចៅ លៀស គ្រុំ ងាវ… សុទ្ធតែជាអាហារដែលបង្កឲ្យកើតមុន។ ជាធម្មតាអាហារទាំងនេះអាចបិទរន្ធញើស ដោយទាំងភាពកខ្វក់ និងសារធាតុគីមី ដែលតោងនៅលើស្បែក ធ្វើឲ្យងាយកើតមុនឆាប់បំផុត។
នំប៉័ង
នំប៉័ងអាចជួយបង្កើនអាំងស៊ុយលីន ដែលបណ្តោលឲ្យមានបញ្ហាសុខភាពជាច្រើនរួមទាំងរោគមុនផងដែរ។ នេះហើយជាមូលហេតុដែលគ្រប់គ្នាគួរតែទៅពិនិត្យស្បែក ដើម្បីស្វែងរកដំណោះស្រាយណាមួយបានត្រឹមត្រូវ។
ទឹកដោះគោ និងផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោសម្បូរទៅដោយអ័រម៉ូន ដែលធ្វើឲ្យអ្នកកើតមុនកាន់តែច្រើនឡើង។ ជាពិសេសប្រសិនបើអ្នកទទួលទានទឹកដោះគោក្នុងបរិមាណច្រើន នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ស្បែកខ្លាំងបំផុត។
ដើម្បីដោះស្រាយបញ្ហាស្បែកផ្សេងៗ និងជៀសវាងមិនឲ្យកើតមុន អ្នកគួរតែទទួលទានអាហារដូចខាងក្រោម៖
- ខាត់ណាផ្កាពណ៌ខៀវ ជាអាហារដែលសម្បូរវីតាមីន E B និង C។
- អង្ករពណ៌ត្នោត សម្បូរវីតាមីន B និងប្រូតេអ៊ីន ដែលរាងកាយត្រូវការចាំបាច់បំផុត។
- ត្រីធូណា សម្បូរទៅដោយអូមេហ្គា ៦ និងអាស៊ីតខ្លាញ់ដែលល្អបំផុតសម្រាប់សុខភាព និងស្បែក។
- ផ្លែបឺរ ជាប្រភពនៃវីតាមីន E ដែលស្បែកត្រូវការជាចាំបាច់៕
មតិយោបល់