ព័ត៌មានសុខភាព

កុំចេះតែសម្ងំ! បើសង្ស័យរោគសញ្ញានៃជំងឺមហារីកទាំង៣ប្រភេទនេះ ប្រញាប់ទៅរកពេទ្យភ្លាម

មហារីក គឺជាជំងឺដ៏កាចសាហាវខ្លាំងបំផុត ព្រោះវាអាចសម្លាប់មនុស្សរាប់ពាន់អ្នកក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ជាពិសេស ជំងឺមហារីកមួយចំនួនមិនងាយនឹងបង្ហាញរោគសញ្ញាឲ្យដឹងឡើយ ដែលធ្វើឲ្យអ្នកជំងឺភាគច្រើនត្រូវប្រឈមនឹងហានិភ័យដល់ជីវិត ឬពិបាកក្នុងការព្យាបាល។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័យ soha បានចុះផ្សាយថា ប្រសិនបើអ្នកសង្តេតឃើញរោគសញ្ញាគួរឲ្យសង្ស័យណាមួយ ក្នុងចំណោមជំងឺមហារីកទាំង៣ប្រភេទ ខាងក្រោមនេះ គួរប្រញាប់ទៅជួបគ្រួពេទ្យភ្លាម។

១.មហារីកលំពែង
នេះគឺជាជំងឺមហារីកមួយប្រភេទ នៅក្នុងចំណោមជំងឺមហារីកទាំងអស់ដែលអាចសម្លាប់មនុស្សច្រើនបំផុតនៅចក្រភពអង់គ្លេស ហើយអ្នកជំងឺមានអត្រារស់រាន្តមានជីវិតទាបបំផុត។

នៅដំណាក់កាលដំបូងនៃជំងឺមហារីកលំពែង មិនងាយបង្ហាញរោគសញ្ញាអ្វីទាំងអស់ ដែលជាហេតុពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ។ តែក្នុងករណីខ្លះ ដំណាក់កាលដំបូងនៃជំងឺមហារីកលំពែង គឺមានការឈឺចាប់ក្នុងពោះ ចលនាពោះវៀនមានការផ្លាស់ប្តូរ ចង្អោរ និងក្អួត កើតជំងឺខាន់លឿង ទឹកនោមផ្អែម និងឈឺឆ្អឹងខ្នង។

លោកវេជ្ជបណ្ឌិត Dianne Dobson អ្នកឯកទេសជំងឺមហារីកលំពែង នៅមជ្ឈមណ្ឌល់ British Pancreatic Cancer Hospital មានប្រសាសន៍ថា ជំងឺរាគរូស ឬក្រហាយទ្រូង ជំងឺខាន់ស្លាក់ ជួនកាលក៏ជាសញ្ញាព្រមាននៃជំងឺមហារីកលំពែង ដំណាក់កាល់ដំបូងដែរ។

២.មហារីកក្រពះ
អ្នកជំនាញមានប្រសាសន៍ថា មនុស្សចំនួន ៧,០០០នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកក្រពះ ជារៀងរាល់ឆ្នាំនៅចក្រភពអង់គ្លេស។ ជំងឺមហារីកក្រពះ កើតឡើងជាទូទៅចំពោះបុរសដែលមានអាយុ ៥៥ឆ្នាំឡើងទៅ។

សញ្ញាដំបូងនៃជំងឺមហារីកក្រពះ គឺស្រដៀងគ្នាទៅនឹងស្ថានភាពធម្មតាមួយចំនួនរួមទាំង ក្រហាយទ្រូង និងមានបញ្ហារំលាយអាហារ។

៣.មហារីកបំពង់អាហារ
ជំងឺមហារីកបំពង់អាហារ ជាធម្មតាមិនងាយបង្ហាញរោគសញ្ញាដំបូងនោះឡើយ ហើយងាយនឹងច្រឡំជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា ជំងឺពិបាកដកដង្ហើម និងក្រហាយទ្រូង។

ជំងឺមហារីកបំពង់អាហារ កើតចំពោះបុរសច្រើនជាងស្ត្រី ជាពិសេសមនុស្សដែលមានវ័យចន្លោះ ៦០ទៅ៧០ឆ្នាំ។

មូលហេតុមួយនៃជំងឺមហារីកបំពង់អាហារ អាចបណ្តោលមកពីការចាល់ជាតិអាស៊ីតក្នុងក្រពះ។ ការស្ទង់មតិមួយដោយអង្កការ Public Health England នៅឆ្នាំ ២០១៥ បានរកឃើញថា ៥៩ភាគរយនៃអ្នកឆ្លើយសំនួរមិនដឹងថា បញ្ហាក្រហាយទ្រូងជារោគសញ្ញានៃជំងឺមហារីកនោះទេ។ មានតែ ១៥ភាគរយប៉ុណ្ណោះ ដែលដឹងថា បញ្ហាក្រហាយទ្រូង គឺជារោគសញ្ញានៃជំងឺមហារីកបំពង់អាហារ៕

មតិយោបល់