ព័ត៌មានកីឡា

ការឌឺដង នៃការដោះអាវ លើកបង្ហាញអ្នកគាំទ្រ របស់ Ronaldo និង Messi កំពុងពេញនិយមពីសំណាក់ អ្នកត្រូលតាមបណ្តាញសង្គម

នេះគឺជាលើកទី១ ហើយដែល Ronaldo ដោះអាវលើកបង្ហាញអ្នកគាំទ្ររបស់ក្រុម Barcelona នៅពេលដែលរូបគេស៊ុតបញ្ចូលទី លើគូបដិបក្ខរបស់ខ្លួន ខណ:ការធ្វើបែបនេះ បានធ្វើឲ្យតារាឆ្នើមរូបនេះ ទទួលការពិន័យ ៥ប្រកួត ដែល ១ប្រកួតសម្រាប់ទទួលបានកាតក្រហម និង ៤ប្រកួតទៀត សម្រាប់ការុញអាជ្ញាកណ្តាល។

ជាក់ស្តែងណាស់ ក្រុមអ្នកត្រូល ជាច្រើន បានធ្វើការបង្ហោះរូបភាព ដែល Ronaldo និង Messi លើកអាវបង្ហាញដាក់អ្នកគាំទ្រ នៃគូបដិបក្ខរបស់ពួកគេ។ យ៉ាងណាវិញ Messi បានដោះអាវលើកដាក់អ្នកគាំទ្រ Real Madrid កាលពីជំនួប El Clasico នាទឹកដីរបស់ក្រុម Real Madrid នាពេលកន្លងមក ក្រោយពីស៊ុតយកឈ្នះ នៅចុងម៉ោង លើក្រុម Real Madrid ក្នុងលទ្ធផល ៣-២ ខណ:កាលណោះ Messi បានទទួលកាតលឿង ១ផងដែរ។ យ៉ាងណាវិញ ក្នុងពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានធ្វើកាយវិការបែបនេះវិញ ក្នុងជំនួប Spanish Super Cup នាទឹកដី Barcelona ក្រោយពីតារា ដ៍ឆ្នើមរូបនេះ ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ លើក្រុម Barcelona ។

យ៉ាងណាវិញ Ronaldo បានទទួលកាតលឿង ដូចនឹង Messi ដែរ តែអ្វីដែល ត្រូវបានគេត្រូលតាមបណ្តាញសង្គមនោះគឺ Ronaldo មិនដូច Messi ឡើយ ព្រោះថា Messi បានត្រឹមកាតលឿង ១ ខណ: Ronaldo បានកាតលឿង ដល់ទៅ២ ឈានដល់កាតក្រហម ក្នុងការប្រកួតទៀត ពេលធ្វើ Style ឌឺដាក់អ្នកគាំទ្របែបនេះ។ តាមរយ:ការត្រូលនេះដែរ ក៍បានបញ្ជាក់ផងដែរថា Ronaldo មានបំណងផ្ញើសារឌឺដង ដាក់ Messi ថា រូបគេគឺជាកីឡាករដ៍ល្អតែម្នាក់ គតមក្នុងពិភពលោក មែនមែន Messi ឡើយ ដែលនេះក៍ជាសារដែល Messi ឌឺដាក់ Ronaldo កាលពីមុនផងដែរ។

ដូច្នេះហើយ ការឌឺដង ដាក់គ្នាទៅវិញទៅមករបស់ កំពូលខ្សែប្រយុទ្ធឆ្នើម ទាំង២រូប នេះ កំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់ អ្នកចូលចិត្តវិស័យបាល់ទាត់ នាពេលបច្ចុប្បន្ននេះ ទៅតាមទំនោររបស់អ្នកត្រូលនោះ។

មតិយោបល់