បរទេសៈ ការរលូតកូនមិនត្រឹមតែអាចបង្កើតបញ្ហាដល់រាងកាយប៉ុណ្ណោះទេ តែវាក៏បង្កើតបញ្ហាផ្លូវចិត្តផងដែរ។ ដូច្នេះអ្នកគួរតែស្វែងរកពីក្តីរំពឹងទុកសារជាថ្មីក្រោយពេលរលូតកូនរួច និងត្រូវចេះចាប់ផ្តើមយកកូនម្តងទៀត។
អាការៈរាងកាយពេលរលូតកូន
អាការៈរាងកាយភាគច្រើនដូចនឹងការមករដូវធ្ងន់ធ្ងរដែរ។ ស្ត្រីជាច្រើនប្រឈមមុខនឹងការធ្លាក់ឈាម, ឈឺពោះ, បំរែបំរួលអ័រម៉ូន និងសុដន់ទន់ជ្រាយ។ ស្ត្រីមួយចំនួនក៏អាចជួបនឹងបញ្ហាហូរទឹកដោះផងដែរ។ វត្តមានរបស់អ័រម៉ូនពេលមានផ្ទៃពោះមានរហូតដល់រយៈពេលច្រើនជាង ១ខែបន្ទាប់ពីរលូតកូនរួច។
បញ្ហាផ្លូវចិត្តរបស់ស្ត្រី
ផ្លូវចិត្តរបស់ស្ត្រីអាចមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយស្ត្រីជាច្រើននៅតែវត្តមានអ័រម៉ូនពេលមានផ្ទៃពោះនៅក្នុងប្រព័ន្ធរាងកាយរបស់ពួកគេ ដូច្នេះអារម្មណ៏រវើរវាយជារឿងមួយធម្មតា។ ស្ត្រីក៏អាចប្រឈមមុខនឹងអារម្មណ៏ក្រៀមក្រំ, ខឹង ហើយពេលខ្លះមានក្តីសុខខ្លាំង។
បញ្ហាផ្លូវចិត្តរបស់បុរស
បុរសៗក៏ជួបនឹងអារម្មណ៏ក្រៀមក្រំ ហើយសោកស្តាយខ្លាំងបំផុតក្រោយពេលភរិយារលូតកូន។ ក្នុងពេលនេះ ស្វាមីត្រូវការភាពអត់ធ្មត់បន្តិចជាមួយនឹងភរិយា។ ជៀសវាងការនិយាយ ពាក្យមិនល្អ ឬប្រញាប់យកកូនម្តងទៀត។
ស្ថិតិរបស់ស្ត្រីរលូតកូន
ស្ត្រីមានផ្ទៃពោះពី ១០-២៥%ប្រឈមមុខនឹងបញ្ហារលូតកូន។ អត្រានៃការរលូតកូននេះកើនឡើងអាស្រ័យលើអាយុរបស់ម្តាយ។ ការរលូតកូនភាគច្រើនកើតឡើងក្នុង ១០សប្តាហ៏ដំបូងនៃការមានផ្ទៃពោះ។ ស្ត្រីអាយុច្រើនជាង ៣៥ឆ្នាំឃើញថា មាន២០-៣០%ប្រឈមមុខនឹងបញ្ហារលូតកូន។ បញ្ហាការរលូតកូននេះនឹងកើនឡើងដល់ទៅ ៥០%បន្ទាប់ពីអាយុ ៤៥ឆ្នាំ។
មូលហេតុដែលបណ្តាលឲ្យរលូតកូន
មានកត្តាជាច្រើនអាចបណ្តាលឲ្យរលូតកូន។ បញ្ហាខ្លះបណ្តាលមកពីភាពមិនប្រក្រតីរបស់ក្រូម៉ូស្យូម, ភាពមិនប្រក្រតីរបស់ស្បូន, បញ្ហាភាពស៊ាំ, បញ្ហាក្រពេញទីរ៉ូអ៊ីត, ការឆ្លងមេរោគបាក់តេរី, បញ្ហាការរស់នៅប្រចាំថ្ងៃ និងបញ្ហាដុំគីសក្នុងស្បូន។
ចំនួននៃការរលូតកូន
ស្ត្រីជួបនឹងបញ្ហារលូតកូនកាន់តែច្រើន ឱកាសរលូតកូនម្តងទៀតកាន់តែកើនឡើង។
ឱកាសនៃការរលូតកូនកើនឡើងដល់ ១៥% បន្ទាប់ពីរលូតកូនលើកទី ១រួច។ ឱកាសនៃការរលូតកូនរបស់ស្ត្រីនឹងកើនឡើងដល់ ២៥%ក្រោយពេលរលូតកូនលើកទី ២ ហើយអាចឈានដល់ ៣៥% ក្រោយរលូតកូនលើកទី ៣។
ធ្វើតេស្តជាពិសេសសម្រាប់អ្នករលូតកូនរួច
ក្រោយពេលរលូតកូនរួច អ្នកគួរទៅជួបវេជ្ជបណ្ឌិតធ្វើតេស្តដើម្បីការពារបញ្ហាទុកមុន មុនពេលព្យាយាមយកកូនម្តងទៀត។
ប្រភេទនៃការធ្វើតេស្តភាគច្រើនគឺ ធ្វើតេស្តឈាម និងធ្វើតេស្តក្រូម៉ូស្យូម។ ការធ្វើតេស្តឈាមអាចជួយការពារពីការឆ្លងមេរោគ និងបញ្ហាអ័រម៉ូន។ ការធ្វើតេស្តក្រូម៉ូស្យូមត្រូវធ្វើទាំងម្តាយ និងឪពុក ដើម្បីការពារពីបញ្ហាណាមួយកើតឡើង។
អារម្មណ៏ក្នុងពេលចង់បានកូនម្តងទៀត
ម្តាយឪពុកមានអារម្មណ៏ដូចគ្នាក្នុងពេលចង់បានកូនម្តងទៀត។ ម្តាយឪពុកភាគច្រើនមានភាពសប្បាយរីករាយនឹងព្យាយាមយកកូនម្តងទៀត។ បុរស និងស្ត្រីជាច្រើនប្រឈមមុខនឹងភាពភ័យខ្លាចគិតថា ការមានផ្ទៃពោះលើកក្រោយអាចជួបនឹងបញ្ហារលូតកូនទៀត។ ឪពុកម្តាយជាច្រើនក៏មានអារម្មណ៏ខ្លាច ក្រៀមក្រំ ឬមានកំហុសដែលកំពុងព្យាយាមយកកូនម្តងទៀត។ មនុស្សជាច្រើនក៏មានអារម្មណ៏ខឹងនឹងគូស្នេហ៏ដែលមិនចែករំលែកនូវអារម្មណ៏ប្រាប់ដល់គ្នា។
ពេលវេលាដ៏ល្អដែកអ្នកអាចយកកូនម្តងទៀតក្រោយពេលរលូតកូន
រយៈពេល ៦ ខែ បន្ទាប់ពីស្ត្រីរហូតកូនហើយ ជាពេលដ៏ល្អបំផុតសម្រាប់យកកូនម្តងទៀត ព្រោះភគ៌អាចរក្សាបានយ៉ាងមានសុវត្ថិភាព។ ប៉ុន្តែស្ត្រីដែលរលូតកូនដោយសារបញ្ហាឆ្លងមេរោគត្រូវការពេលវេលារង់ចាំយូរជាងនេះ។
ប្រសិនបើស្ត្រីរលូតកូនជាលើកទី ២ វេជ្ជបណ្ឌិតភាគច្រើនណែនាំឲ្យរង់ចាំរយៈពេលើស ៣ ខែ ទើបអាចព្យាយាមយកកូនជាលើកទី ៣ បាន ព្រោះអារម្មណ៏ដែលបាត់បង់ និងភាពក្រៀមក្រំក្រោយពេលរលូតកូនរបស់មនុស្សស្រីមិនទាន់រំសាយអស់។ ប៉ុន្តែវេជ្ជបណ្ឌិតមួយចំនួនបានណែនាំថា ស្ត្រីអាចមានផ្ទៃពោះម្តងទៀតបានក្នុងរយៈពេលឆាប់ជាងនេះ។
វិធីជួយឲ្យភគ៌ក្នុងផ្ទៃឲ្យមានសុខភាពល្អ
វិធីដែលល្អបំផុតដើម្បីពង្រឹងសុខភាពកូនក្នុងផ្ទៃគឺ អ្នកម្តាយត្រូវកំណត់លើការទទួលទានកាហ្វេ, កាត់បន្ថយការទទួលទានជាតិស្រវឹង និងផលិតផលថ្នាំជក់, ធ្វើលំហាត់ប្រាណកុំឲ្យច្រើនជាង ៣ដងក្នុង ១សប្តាហ៏, ទទួលទានអាហារឲ្យមានសមតុល្យ, ទៅជួបនឹងវេជ្ជបណ្ឌិតឲ្យបានឆាប់ក្នុងពេលចង់បានអ្វីបន្ថែម និងកាត់បន្ថយភាពតានតឹង។
និយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នកទាក់ទងនឹងអ្វីដែលរំពឹងទុកជាមុន, ក្នុងកំឡុងពេល និងក្រោយពេលរលូតកូន។ អ្នកក៏គួរចូលរួមក្នុងក្រុមជំនួយដើម្បីស្វែងយល់ពីអារម្មណ៏របស់អ្នក។ អ្នកមិនមែននៅម្នាក់ឯងទេ ហើយអាការៈរបស់អ្នកមិនមែនជាភាពភ័យខ្លាចឡើយ៕
មតិយោបល់