ព័ត៌មានសុខភាព

អាថ៌កំបាំង៥ចំណុច បើធ្វើបានមិនចាំបាច់បារម្ភរឿងមហារីកឡើយ

គ្រប់គ្នាប្រហែលជាដឹងហើយថា មហារីក គឺជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត ដែលអាចឆក់យកជីវិតមនុស្សមិនតិចនោះទេក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ប្រសិនបើជំងឺនេះឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយ សង្ឈឹមជាសះស្បើយគឺមានតិចណាស់ ក៏ប៉ុន្តែអ្នកអាចការពារខ្លួនបាន តាមរយៈការកែប្រែទម្លាប់ប្រចាំថ្ងៃ។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែលគ្រប់គ្នាគួរតែអនុវត្ត ដើម្បីការពារខ្លួនឲ្យជៀសឆ្ងាយពីជំងឺមហារីក៖

ញ៉ាំផ្លែប៉ោមរាល់ថ្ងៃ
បើយោងតាមការសិក្សាជាច្រើនបានបង្ហាញថា ផ្លែប៉ោមស្រស់ សម្បូរទៅដោយសារធាតុរ៉ែ ដូចជា វីតាមីន ជាតិដែក ស័ង្កសី និងសារធាតុចិញ្ចឹម ដែលល្អបំផុតសម្រាប់រាងកាយ។ ជាពិសេសប្រសិនបើអ្នកទទួលទានផ្លែប៉ោម មួយថ្ងៃ ១ផ្លែ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺមហារីក យ៉ាងមានប្រសិទ្ធភាព។

ផឹកទឹកក្តៅឧណ្ឌៗមួយកែវបន្ទាប់ពីភ្ញាក់ពីគេង
ការផឹកទឹកក្តៅឧណ្ឌៗមួយកែវនៅពេលព្រឹកព្រលឹម គឺជាវិធីដ៏ល្អបំផុតសម្រាប់បញ្ចេញជាតិពុលចេញពីរាងកាយ ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ លើកកម្ពស់សុខភាពពោះវៀន និងការពារមិនឲ្យកោសិកាមហារីក លូតលាស់បានឡើយ។

ទទួលទានបន្លែឲ្យបានច្រើន
បើយោងតាមអ្នកជំនាញបានបង្ហាញថា បន្លែស្រស់ៗសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទ្រទ្រងរាងកាយ ដូចសារធាតុរ៉ែ និងវីតាមីនជាដើម។

ការទទួលទានបន្លែ និងផ្លែឈើឲ្យបានទៀងទាត់ អាចជួយឲ្យចលនានៃពោះវៀនដំណើរការបានល្អ និងស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដូច្នេះវាអាចជួយទប់ស្តាត់ជំងឺពោះវៀន ព្រមទាំងការលូតលាស់នៃមហារីកពោះវៀនផងដែរ។

កាត់បន្ថយការទទួលទានខ្លាញ់
អាហារដែលសម្បូរទៅដោយខ្លាញ់ និងប្រេងខ្ពស់ ច្រើនពេកអាចដាក់បន្ទក់ធ្ងន់ទៅលើក្រពះ និងសរីរាង្គរំលាយអាហារ។ នៅពេលដែលសរីរាង្គទាំងពីរនេះគ្មានពេលសម្រាក វាមិនអាចជួសជុលភាពខូចខាតឡើងវិញបានទេ ហើយសមត្ថភាពរំលាយអាហារនឹងចុះខ្សោយ។

ការប្រើប្រាស់អាហារមានជាតិខ្លាញ់ច្រើនរយៈពេលយូរ ក្រពះមិនមានលទ្ធភាពសម្រាកគ្រប់គ្រាន់ទេ ហើយលទ្ធផលវានឹងបង្កទៅជាជំងឺមហារីក។

ធ្វើលំហាត់ប្រាណទៀងទាត់
ការធ្វើលំហាត់ប្រាណ មិនត្រឹមតែជួយថែរក្សារាងកាយឲ្យមានសុខភាពល្អនោះទេ សូម្បីតែជំងឺមហារីក ក៏អាចទប់ស្តាត់បានដែរ។
លើសពីនេះ ការធ្វើលំហាត់ប្រាណទៀងទាត់ អាចការពារភាពចាស់មុនអាយុ ជំងឺសរសៃឈាម និងជំងឺបេះដូង។ មិនថា អ្នកនៅវ័យក្មេង ឬមនុស្សចាស់នោះទេ ប្រសិនបើអនុវត្តលំហាត់ប្រាណជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍ខ្លាំងដល់ការបង្កើនភាពស៊ាំ និងលុបបំបាត់កោសិកាដែលខូចខាត៕

មតិយោបល់