ព័ត៌មានសុខភាព

ពូកែដល់ម្លឹងផង! ត្រយ៉ូងចេក ជាឱសថបង្ការជំងឺរាប់មុខ

ភាគច្រើន ត្រយ៉ូងចេក ត្រូវគេប្រើប្រាស់សម្រាប់ធ្វើជាអាហារផ្សេងៗ ដូចជា ញាំ ស្ងោរ ដុត ល្បោយនំបញ្ចុក ឬធ្វើជាអន្លក ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ អ្នកដឹងទេក្រៅពីធ្វើជាអាហារ តើត្រយ៉ូងចេកមានអត្ថប្រយោជន៍អ្វីខ្លះទៀត? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ត្រយ៉ូងចេក សម្បូរទៅដោយវីតាមីន C, A, ជាតិសរសៃ, សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាល និងបង្ការជំងឺច្រើនមុខ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការទទួលទានត្រយ៉ូងចេកជាប្រចាំ៖

ប្រឆាំងនឹងការរលាក
ត្រយ៉ូងចេក មានផ្ទុកសារធាតុអេតាណុល(ethanol) ដែលមានប្រសិទ្ធភាពប្រឆាំងនិងការរលាក ព្រមទាំងការចម្លងរោគផ្សេងៗ។ លើសពីនេះទៅទៀត ត្រយ៉ូងចេក អាចជួយព្យាបាលមុខរបួសឲ្យឆាប់ជាសះស្បើយ និងការពារការអភិវឌ្ឍនៃប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់ផងដែរ។

រារាំងដល់កាវិវត្តនៃរ៉ាឌីកាល់សេរី
រ៉ាឌីកាល់សេរី អាចវាយប្រហារទៅលើកោសិកាដែលមានសុខភាពល្អ បង្កឲ្យទៅជាខូចខាតធ្ងន់ធ្ងរ។ ប្រសិនបើបញ្ហានេះកើតឡើងយូរអង្វែង វាអាចបង្កើនហានិភ័យនៃជំងឺដូចជា មហារីក បេះដូង និងភាពចាស់លឿនជាងវ័យ។

ប៉ុន្តែត្រយ៉ូងចេក មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី មិនឲ្យកកើតទៅជាកោសិកាមហារីកឡើយ។

គ្រប់គ្រងជាតិស្ករក្នុងឈាម
ត្រយ៉ូងចេក គឺជាប្រភពនៃជាតិសរសៃ ដែលអាចជួយឲ្យរាងកាយរំលាយអាហារបានយ៉ាងងាយ និងការពារការផ្លាស់ប្តូរជាតិស្ករនៅក្នុងឈាម ដែលគ្រោះថ្នាក់ដល់សរសៃប្រសាទ ឬតម្រងនោម។

បើយោងតាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងឆ្នាំ ២០០០បានបង្ហាញថា ការទទួលទានត្រយ៉ូងចេក ០,១៥ ទៅ ០,២៥ក្រាម ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងបង្កើនចំនួនគោលិកាឈាមក្រហមត្រឡប់មកវិញ។

ជួយសម្រកទម្ងន់
ជាតិសរសៃខ្ពស់ របស់ត្រយ៉ូងចេក និងកាឡូរីទាប សក្តិសមជារបបអាហារប្រចាំថ្ងៃបាន សម្រាប់អ្នកដែលចង់សម្រកទម្ងន់។

បង្ការភាពស្លេកស្លាំង
ត្រយ៉ូងចេក អាចជួយបង្កើនកម្រិត គោលិកាឈាមក្រហម ដែលអាចជួយជំរុញដល់ការដឹកជញ្ជូនសារធាតិចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ការកើនឡើងនៃកម្រិតគោលិកាឈាមក្រហម អាចជួយគ្រប់គ្រងភាពស្លេកស្លាំងផងដែរ។

បង្ការជំងឺបេះដូង និងមហារីក
ត្រយ៉ូងចេក មានផ្ទុកសារធាតុ tannins, flavonoids, អាស៊ីត និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។ សារធាតុទាំងនេះ អាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទាំងភាពតានតឹង ដែលជាដើមហេតុនាំឲ្យកើតជំងឺមហារីក និងបេះដូង។

បន្ថយភាពតានតឹង
សារធាតុម៉ាញ៉េស្យូម នៅក្នុងត្រយ៉ូងចេក អាចជួយកាត់បន្ថយបញ្ហាស្ត្រេស និងធ្វើឲ្យមានអារម្មណ៍ប្រសើរឡើងវិញ។

វីតាមីន និងសារធាតុរ៉ែ
ត្រយ៉ូងចេកមានផ្ទុកវីតាមីន C, A, E, ជាតិសរសៃ និងប៉ូតាស្យូមម ដែលជាប្រភពជីវជាតិដ៏ល្អសម្រាប់រាងកាយទាំងមូល៕

ប្រភពៈ soha

មតិយោបល់