ព័ត៌មានសុខភាព

កុំគិតក្នុងផ្លូវអាក្រក់ខ្លាំងពេក ការពិតស្រាបៀរក៏ផ្តល់អត្ថប្រយោន៍សម្រាប់សុខភាពដែរ

មនុស្សជាច្រើនតែងតែគិតថា ការទទួលទានស្រាបៀរ គឺជាទម្លាប់អាក្រក់មួយដែលអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ក៏ប៉ុន្តែបើតាមគេហទំព័រ boldsky បានចុះផ្សាយថា ស្រាបៀរ មិនអាក្រក់ដូចអ្វីដែលអ្នកបានគិតនោះឡើយ ប្រសិនបើអ្នកទទួលទានត្រឹមត្រូវ វាក៏ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពដែរ។ ដោយសារស្រាបៀរដែលផលិតចេញពីគ្រាប់ធញ្ញជាតិដូចជាស្រូវសាលី ត្រូវបានគេរកឃើញថា មានផ្ទុកបរិមាណប្រូតេអ៊ីន និងវីតាមីន B ខ្ពស់ ហើយសារជាតិប្រឆាំងនឹងអុកស៊ីតកម្មរបស់វា មានតម្លៃស្មើនិងស្រាក្រហម។

លើសពីនេះ ស្រាបៀរ ក៏មានផ្ទុកសារធាតុរ៉ែសំខាន់ៗដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម ស៊ីលីញ៉ូម និងផូស្វ័រ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ រំលាយអាហារផ្សេងៗ ព្រមទាំងបង្កើនសុខភាពទូទៅផងដែរ។
តែទោះជាយ៉ាងណាអ្នកត្រូវចាំថា ដើម្បីទាញអត្ថប្រយោជន៍ពីស្រាបៀរបាន អ្នកគួរតែទទួលទានក្នុងកម្រិតមធ្យម ត្រឹមតែ ១ឬ២កែវ ក្នុងមួយថ្ងៃបានហើយ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មិនគួរឲ្យជឿទាំង ៨យ៉ាងនៃស្រាបៀរ៖

១.បង្ការភាពស្លេកស្លាំង
នៅពេលដែលខ្វះវីតាមីន រាងកាយនឹងខ្វះឈាមក្រហម ដែលធ្វើឲ្យអ្នកមានសភាពស្លេកស្លាំង។ ក៏ប៉ុន្តែ ស្រាបៀរ គឺជាប្រភពដ៏ល្អនៃវីតាមីន B12 និងអាស៊ីតហ្វូលិក ដែលអាចជួយបង្ការកង្វះឈាមក្រហម និងជួយរារាំងនូវជំងឺផ្សេងៗ។

២.បង្ការភាពចាស់
តើអ្នកដឹងទេថា ស្រាបៀរ អាចជួយពន្យាសម្រស់ឲ្យនៅវ័យក្មេងបានយូរ? ជាការពិតណាស់ ស្រាបៀរ មានផ្ទុកវីតាមីន E ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ នៅក្នុងរាងកាយ។ ហេតុនេះហើយ ទើបស្បែករបស់អ្នកមានសុខភាពល្អ ហើយអាចកាត់បន្ថយល្បឿនវិវត្តទៅរកភាពចាស់មុនអាយុថែមទៀត។

៣.ជួយលើកកម្ពស់តម្រងនោម
ជួនកាល ក្រួសក្នុងត្រងនោម ឬក្រួសក្នុងថង់ប្រមាត់ កើតឡើងដោយសារតែការទទួលទានទឹកតិចពេក។ ដូច្នេះការទទួលទានស្រាបៀប អាចកាត់បន្ថយហានិភ័យនេះបាន ប៉ុន្តែអ្នកត្រូវប្រាកដថា ទទួលទានក្នុងរបិមាណតិចតួច។

៤.បង្កើនសុខភាពខួរក្បាល
ខួរក្បាល គឺជាសរីរាង្គដ៏សំខាន់ ដែលជាកន្លែងប្រមូលផ្តុំនូវការចង់ចាំ និងមុខងារផ្សេងៗទៀត។ ប៉ុន្តែ នៅពេលអ្នកមានវ័យកាន់តែចាស់ មុខងារនៃខួរក្បាល ចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ ដូច្នេះដើម្បីបង្ការកុំឲ្យខួរក្បាលឆាប់ទ្រុឌទ្រោម អ្នកគួរតែទទួលទានស្រាបៀរក្នុងបរិមាណតិចតួច។

៥.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកពិសាស្រាបៀរក្នុងបរិមាណតិចតួច នោះអ្នកដែលមានជំងឺទឹកនោមផ្អែមអាចនឹងមានគ្រោះថ្នាក់កាន់តែខ្លាំង។ ប៉ុន្តែសម្រាប់អ្នកមិនមានជំងឺនេះ ប្រសិនបើទទួលទានស្រាបៀរ ក្នុងមធ្យម វាអាចជួយការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែជាតិស្ករក្នុងឈាមត្រូវកាត់បន្ថយ។

៦.កាត់បន្ថយសម្ពាធឈាម
ការសិក្សាជាច្រើន បានកត់សម្គាល់ឃើញថា អ្នកដែលពិសារស្រាបៀរក្នុងកម្រិតធម្យម មានសម្ពាធឈាមធម្មតា។ មានន័យថា ប្រសិនបើអ្នកពិសា ១ ទៅ ២កែវ អាចជួយកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺសម្ពាធឈាមបាន។

៧.បង្ការជំងឺដាច់សរសៃឈាមខួរក្បាល
អ្នកស្រាវជ្រាវបានរកឃើញថា ការកំណត់បរិមាណស្រាបៀរ បានត្រឹមត្រូវ មានប្រយោជន៍ក្នុងការការពារបញ្ហាកកឈាម ដែលជាដើមហេតុរាំងស្ទះដល់លំហូរឈាមទៅកាន់បេះដូង និងសរីរាង្គដទៃទៀតនៃរាងកាយ។

៨.ជួយឲ្យឆ្អឹងរាំងមាំ
ការប្រើប្រាស់ស្រាបៀរ ក្នុងបរិមាណតិចតួច អាចជួយជំរុញដល់សុខភាពឆ្អឹង ឲ្យមានភាពរឹងមាំ ដោយសារតែសារធាតុ សីលីកុន (silicon) របស់វា។ សារធាតុនេះ អាចជួយជ្រុញដល់ការបង្កើនកោសិកាឆ្អឹង និងរក្សាឆ្អឹងឲ្យមានសុខភាពល្អ៕

ដកស្រង់ពី៖ boldsky

មតិយោបល់