ព័ត៌មានជាតិ

អារម្មណ៍ពុះកញ្ជ្រោល យកដៃស្ទាបកេរ្តិ៍ខ្មាស់កុមារី ជាប់ខ្នោះដៃបានសម្រេច

ភ្នំពេញៈ យុវជនម្នាក់បានស្រេកឃ្លានតណ្ហាពេក​ ក៏បានដើរចូលទៅចាប់កុមារីម្នាក់ ហើយស្ទាបអង្អែលលើប្រដាប់ភេទកុមារីនោះ​ កាលពីវេលាម៉ោង​៣និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦​ នៅចំណុចផ្ទះជួល​ ក្រុមទី១០ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ គីម រដ្ឋា ហៅ​ ពៅ​ ភេទប្រុស អាយុ​ ២០ឆ្នាំ មុខរបរ​ ជាងភ្លើង ស្នាក់នៅផ្ទះជួល​ ផ្លូវលំ​ក្រុមទី​១០​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ​ ក.ស.ម​ អាយុ​ ៧ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើផ្ទះជិតគ្នា​ ។

លោក តូច គឹមសុង នាយប៉ុស្តិ៍ឫស្សីកែវ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើត​ហេតុ​ ជនសង្ស័យបានចេញពីក្លឹបនាគមាស​ គោលបំណងទៅផ្ទះវិញ ហើយរូបគេបានដើរឆ្លងកាត់កន្លែងកើតហេតុ រួចបានសុំម្ចាស់ផ្ទះចូលបន្ទប់ទឹក​ ដើម្បីលុបមុខបន្តិច ខណៈដែលស្ត្រីជាម្តាយកំពុងអង្គុយធ្វើនំនៅខាងក្រៅផ្ទះ​ ក្រោយមកជនសង្ស័យបានឃើញក្មេងស្រីរងគ្រោះកំពុងដែលដេកលង់លក់នៅលើគ្រែក្បែរនោះ​ ក៏បានស្ទាបអង្អែល​ និងយកដៃលូកលេងប្រភេទរបស់ក្មេងស្រីរងគ្រោះ​។ ក្រោយមកជនសង្ស័យខាងលើក៏បានដើរចេញពីផ្ទះរបស់ក្មេងស្រីរងគ្រោះនោះវិញ​ ហើយបានមកដេកសម្ងំនៅផ្ទះរបស់ខ្លួនវិញ​។

លុះព្រឹកឡើងក្មេងស្រីរងគ្រោះបានចូលក្នុងបន្ទប់ទឹក​ ហើយមានការឈឺយ៉ាងខ្លាំង​ ក្រោយមកក្មេងស្រីរងគ្រោះ​បានប្រាប់ទៅម្តាយ​ ពេលនោះ​ ម្តាយក្មេងស្រីរងគ្រោះដឹងហើយ​ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឫស្សីកែវ​ ទើបកម្លាំងសមត្ថកិច្ចបានបើកធ្វើការស្រាវជ្រាវ​ និងកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តងកាលពីវេលាម៉ោង​ ៧និង០០នាទីយប់​ ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ​២០១៦​។

បច្ចុប្បន្ន ជនសង្ស័យខាងលើ​ ត្រូវបានប៉ុស្តិ៍នគរបាលឫស្សីកែវ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ ចាត់ការបន្តតាមនីតិវិធីច្បាប់​៕​

photo_2016-06-02_10-17-19photo_2016-06-02_10-17-20photo_2016-06-02_10-17-21photo_2016-06-02_10-17-22 (2)photo_2016-06-02_10-17-22

មតិយោបល់