ការដុតកម្តៅក្រដាសអាលុយមីញ៉ូមនៅសីតុណ្ហភាពខ្ពស់ អាចបណ្តោលឲ្យសារធាតុអាលុយមីញ៉ូមរលាយចូលទៅក្នុងអាហារ ដែលអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពធ្ងន់ធ្ងរអ្នកទទួលទាន។
ការស្រាវជ្រាវថ្មីៗនេះដោយសាស្ត្រាចារ្យគីមីសាស្ត្រ Ghada Bassioni មកពីសាលកវិទ្យាល័យ Ain Shams University ប្រទេសអេហ្ស៊ីបបានរកឃើញថា ការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមសម្រាប់ចម្អិនអាហារញឹកញាប់ពេក អាចបង្កឲ្យកើតជំងឺភ្លេចភ្លាំង ពុកឆ្អឹង និងកាត់បន្ថយការលូតលាស់នៃកោសិខួរក្បាលផងដែរ។ មនុស្សជាច្រើនចូលចិត្តប្រើក្រដាសអាលុយមីញ៉ូមដើម្បីចម្អិនអាហារ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របានព្រមានថា វាអាចធ្វើឲ្យសុខភាពរបស់យើងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។
មិនតែប៉ុណ្ណោះអ្នកត្រូវដឹងថា គ្រឿងទេសផ្សេងៗដែលអ្នកបានផ្សំដើម្បីឲ្យអាហារមានរសជាឆ្ងាញ់ដូចជា ជាតិជូរ ហិរ ប្រៃ… អាចបង្កឲ្យជាតិអាលុយមីញ៉ូមភាយចេញមកកាន់តែខ្លាំង នៅពេលដែលវាត្រូវបានដុតកម្តៅ។ ប្រសិនបើអ្នកទទួលទានអាហារបែបនេះញឹកញាប់ រាងកាយនឹងពោរពេញទៅដោយសារធាតុពុល ដែលបង្កឲ្យកើតជំងឺផ្សេងៗ។
នេះហើយជាមូលហេតុដែលលោកសាស្ត្រាចារ្យ Bassioni ណែនាំឲ្យកាត់បន្ថយការប្រើប្រាស់ក្រដាសអាលុយមីម៉ូញដើម្បីចម្អិនម្ហូប៕
ប្រភព៖ soha
មតិយោបល់