ស៊ុត ត្រូវបានគេប្រើប្រាស់ធ្វើជាអាហារពេលព្រឹកស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាតែងាយស្រួលក្នុងការចម្អិន ហើយមានរសជាឆ្ងាញ់ពិសារថែមទៀត។ ក្រៅពីធ្វើជាអាហារ ស៊ុតមានផ្ទុកវីតាមីន និងប្រូតេអ៊ីន ដ៏សម្បូរបែប ដែលអាចជួយបណ្តុះរោមចីញ្ចើមឲ្យឆាប់ដុះក្រាស់ផងដែរ។ ដូច្នេះ ចំពោះសុភាពនារទីទាំងឡាយដែលមានរោមចិញ្ចើមស្តើងៗ ហើយចង់បណ្តុះឲ្យក្រាស់ឡើងវិញ អាចសាកល្បងវិធីសាស្ត្រខាងក្រោមនេះបាន។
របៀបអនុវត្ត៖
១.យកស៊ុតមួយគ្រាប់ គោះយកតែស៊ុតក្រហមបានហើយ។
២.បន្ទាប់មកកូរឲ្យបែក ក្លាយជាល្បាយខាប់ៗ។
៣.អនុវត្តនៅលើរោមចិញ្ចើមទាំងសងខាងឲ្យសព្វល្អ។
៤.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល ១៥ទៅ២០នាទី ទើបលាងជម្រះចេញជាមួយទឹកធម្មតា។
៥.សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច យ៉ាងតិចបំផុត ៣ដងក្នុងមួយសប្តាហ៍៕
ប្រភពៈ brightside
មតិយោបល់