តើសុភាពនារីទាំងឡាយកំពុងតែមានបញ្ហាផ្ទៃមុខខ្មៅស្រអាប់ ហើយកើតមុនមិនព្រមបាត់មែនទេ? សាកល្បងជាមួយរូបមន្តធម្មជាតិមួយប្រភេទដែលផ្សំឡើងពី ម្រេចខ្មៅ, ស៊ុតស និងទឹកឃ្មុំ ពិតជាមានប្រសិទ្ធិភាពអាចជួយដោះស្រាយបញ្ហាសម្រស់ទាំងនេះបាន។
ធាតុផ្សំ៖
– ស៊ុតស ១គ្រាប់
– ម្រេចខ្មៅ កន្លះស្លាបព្រាកាហ្វេ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
ការរៀបចំ៖
លាយធាតុផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ ហើយចាប់ផ្តើមអនុវត្តឲ្យពេញលើផ្ទៃមុខ។ បន្ទាប់ពីទុកបានរយៈពេល ១៥ ទៅ ២០នាទី ទើបលាងជម្រះចេញជាមួយទឹកស្អាត។
សូមព្យាយាមអនុវត្តរូបមន្តមួយនេះឲ្យបាន ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍។ ម៉ាសបិទមុខមួយប្រភេទនេះ ពិតជាអាចជួយឲ្យផ្ទៃមុខស្រស់ថ្លា ហើយអាចកម្ចាត់មុនយ៉ាងមានប្រសិទ្ធិភាព៕
មតិយោបល់