ព័ត៌មានសុខភាព

មានអ្វីខ្លះកើតឡើងចំពោះរាងកាយ បើអ្នកមិនបានងូតទឹក?

បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ញើស និងភាពកខ្វក់ជាច្រើនបានតោងជាប់នឹងខ្លួនប្រាណរបស់អ្នកស្ទើរតែគ្រប់ទីកន្លែង។ នេះហើយជាហេតុដែលធ្វើឲ្យអ្នករមាស់ស្ទើរតែទ្រាំពុំបាន ចុះទុំរាំតែអ្នកអត់ងូតទឹកច្រើនថ្ងៃទៀតនោះ តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយទៅ?

១. បាក់តេរីអាក្រក់
ស្រទាប់ខាងក្រៅនៃស្បែកនៅលើរាងកាយរបស់អ្នកមានបាក់តេរីល្អ និងអាក្រក់រស់នៅ។ បាក់តេរីដែលល្អផលិតជាតិសំណើមធម្មជាតិ និងការពាររាងកាយរបស់អ្នកពីបាក់តេរីអាក្រក់។ តែប្រសិនបើអ្នកមិនងូតទឹកវិញនោះ បាក់តេរីអាក្រក់អាចបង្កើតស្រទាប់មួយនៅលើបាក់តេរីល្អ ហើយមិនអនុញ្ញាតឲ្យវាដំណើរការបានឡើយ។ លទ្ធផលនឹងមានការប្រមូលផ្តុំនៃបាក់តេរីអាក្រក់នៅលើស្បែកកាន់តែច្រើនឡើងៗ ហើយបង្កជាជំងឺផ្សេងៗ។

២. ការឆ្លងមេរោគនៅលើស្បែក
ប្រសិនបើបាក់តេរីអាក្រក់ស្នាក់នៅលើស្បែករបស់អ្នករយៈពេលយូរពេក វាអាចបង្កឲ្យមានការឆ្លងមេរោគផ្សេងៗ។

៣. ភាពកខ្វក់ និងញើស
សូម្បីតែនៅក្នុងរដូវរងារ ញើសអាចបញ្ចេញពីរាងកាយដោយមិនដឹងខ្លួន។ ញើសនេះ អាចមានសារធាតុគីមី ឬស្រូបទៅក្នុងសម្លៀកបំពាក់របស់អ្នក ប៉ុន្តែមេរោគបានលាក់ខ្លួននៅជាមួយជាតិសំណើមដែលមាននៅលើស្បែករបស់អ្នក។

៤. ស្បែកស្តើង និងបែកស្រកា
ការមិនបានងូតទឹកសម្អាតខ្លួន ធ្វើឲ្យភាពកខ្វក់ និងមេរោគប្រមូលផ្តុំនៅលើស្បែក ហើយអាចមានបញ្ហាស្បែកស្តើង និងបែកស្រកា។

៥. ក្លិនខ្លួន
បាក់តេរី និងញើសបង្កនៅលើស្បែកអាចបណ្តោលឲ្យរាងកាយបញ្ចេញក្លិនមិនល្អ ដែលមនុស្សទូទៅហៅថា ក្លិនខ្លួន។
ដូច្នេះហើយ អ្នកគួរតែងូតទឹកយ៉ាងហោចណាស់មួយថ្ងៃឲ្យបានពីរដង ដើម្បីជៀសវាងមានបញ្ហាណាមួយកើតមានឡើង៕

Don't Shower

បើចង់ជ្រាបកាន់តែច្បាស់ សូមមើលវីដេអូខាងក្រោម៖

មតិយោបល់