ប្រហែលជា ៩០ ភាគរយនៃចំនួនប្រជាជនទូទៅពិភពលោកដែលមានផ្ចិតខូងចូលក្នុង ហើយមានចំនួន ១០ ភាគរយតែប៉ុណ្ណោះដែលមានផ្ចិតលៀនចេញក្រៅ។ ប៉ុន្តែនេះមិនមែនជាបញ្ហានោះទេ អ្វីដែលសំខាន់គឺរូបរាងនៃផ្ចិតនីមួយៗអាចប្រាប់ពីស្ថានភាពសុខភាពរបស់អ្នកបាន។
ផ្ចិតរបស់យើងគឺប្រមូលផ្តុំទៅដោយពពួកបាក់តេរីជាច្រើន ហើយក្នុងឆ្នាំ ២០១២ អ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរកឃើញបាក់តេរីរហូតដល់ ១,៤៥៨ ប្រភេទរស់នៅក្នុងផ្ចិត។ ខាងក្រោមនេះគឺជាទម្រង់នៃផ្ចិតដែលអាចសម្គាល់ដឹងថា អ្នកកំពុងតែកើតជំងឺអ្វីមួយនៅក្នុងរាងកាយ៖
១. ផ្ចិតលៀនខ្លាំង
ប្រសិនបើពីមុនមកអ្នកមានផ្ចិតធម្មតា តែបន្ទាប់មកប្រែប្រួលលៀនចេញមកខ្លាំង វាជាសញ្ញាខុសប្រក្រតី ឬអាចជារោគសញ្ញាដំបូងនៃជំងឺក្លន (hernia)។
២. ផ្ចិតលៀនចេញបន្តិច
មនុស្សដែលមានផ្ចិតបែបនេះ គឺងាយនឹងទទួលរងគ្រោះដោយសារតែជំងឺផ្តាសាយ និងឆ្លងមេរោគផ្សេងៗ។
៣. ផ្ចិតប្រហោងជ្រៅ (ដូចរូបទី ៣ និងទី៤)
អ្នកដែលមានផ្ចិតបែបនេះអាចមានបញ្ហាជំងឺក្រពះពោះវៀន។ ក្នុងករណីខ្លះអ្នកដែលមានទងផ្ចិតបែបនេះ ជាញឹកញាប់អាចជួបនឹងបញ្ហាធាត់ ឬទទួលរងពីជំងឺទល់លាមក។
៤. រូចរាងផ្ចិតដូចផ្លែ អាល់ម៉ុង(almonds)
ចំពោះអ្នកដែលមានផ្ចិតបែបនេះ គឺងាយនឹងរងគ្រោះដោយសារតែជំងឺឈឺក្បាលប្រកាំង, ឈឺសាច់ដុំ និងជំងឺរលាកសន្លាក់ឆ្អឹង។
៥. ផ្ចិតមានទម្រងអក្ស U
ផ្ចិតបែបនេះបង្ហាញថា អ្នកងាយនឹងកើតជំងឺសើស្បែក និងតម្រងនោម។
បើយោងតាមវេជ្ជបណ្ឌិត Karen Marie Jaffee នៅសាកលវិទ្យាល័យ Hospital of Cleveland (រដ្ឋអូហែយ៉ូ សហរដ្ឋអាមេរិក) មានប្រសាសន៍ថា៖ ការរីកធំនៃពោះម្តាយក្នុងកំឡុងពេលមានគភ៌អាចធ្វើឲ្យទងផ្ចិតលយចេញមកក្រៅ។ តែទោះជាយ៉ាងណានេះជាករណីកម្រ ហើយនៅពេលដែលទារកកើតមកផ្ចិតនឹងត្រូវត្រឡប់ទៅភាពដើមវិញ៕
មតិយោបល់