ព័ត៌មានកីឡា

Andre Silva រកបាន Hat Trick ឲ្យក្រុម AC Milan (វីដេអូ)

ខ្សែប្រយុទ្ធ Andre Siva របស់ក្រុម AC Milan បានរកគ្រាប់បាល់​ ៣គ្រាប់ម្នាក់ឯង ក្នុងចំណោម ៥គ្រាប់ដែល AC Mian ស៊ុតបញ្ចូលទីលើក្រុម Austria Wien ។

នេះគឺជាគ្រាប់បាល់ Hat Trick ដំបូងរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះឲ្យក្រុម AC Milan បន្ទាប់ពីផ្លាស់មកកាន់អ៊ីតាលី​ កាលពីរដូវក្តៅកន្លងមកនេះ។ ជាការពិតណាស់ ក្នុងជំនួប Europa League យប់មិញនេះ ក្រុមយក្សអ៊ីតាលី AC Milan បានយកឈ្នះលើក្រុម ម្ចាស់ផ្ទះអូទ្រីស Austria Wien ក្នុងលទ្ធផល ៥-១ យ៉ាងចាស់ដៃ។ ៥គ្រាប់របស់ក្រុម AC Milan រកបានដោយកីឡាករ Hakan Calhanoglu នៅនាទីទី៧, ខ្សែប្រយុទ្ធ Andre Silva ៣គ្រាប់ ដោយរកបាននៅនាទីទី ១០, នាទីទី២០​ និងនាទីទី៥៦ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Suso នៅនាទីទី៦៣។​

ចំណែកក្រុមម្ចាស់ផ្ទះ Austria Wien វិញរកបានត្រឹម១គ្រាប់ប៉ុណ្ណោះ តាមរយៈការស៊ុតរបស់កីឡាករ Alexander Borkovic នៅនាទីទី៤៧។ ដូច្នេះហើយ ក្រុម AC Milan ឡើងឈរកំពូលតារាង នៃពូល D បណ្តោះអាសន្ន ដោយមាន ៣ពិន្ទុស្មើក្រុម AEK Athens របស់ក្រិក​ ដែលបានយកឈ្នះក្រៅដីលើក្រុម Rijika ក្នុងលទ្ធផល ២-១ យប់មិញនេះដូចគ្នា។

តោះ!​ មកទស្សនា ក្រម AC Milan ស៊ុតមិនសំចៃលើក្រុម​ ម្ចាស់ផ្ទះ Austria Wien ខាងក្រោមនេះទាំងអស់គ្នា៖

https://www.youtube.com/watch?v=nx66YByI4xI

មតិយោបល់