ប្រេងដូង គឺជាធាតុផ្សំដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព និងសម្ផស្ស នេះហើយជាហេតុផលដែលមនុស្សស្រីជាច្រើននៅទូទាំងពិភពលោកតែងតែបន្ថែមប្រេងដូងក្នុងការថែរក្សាសម្រស់ជាប្រចាំថ្ងៃ។
តើប្រេងដូងអាចដោះស្រាយបញ្ហាអ្វីខ្លះចំពោះបញ្ហាជុំវិញភ្នែក? ប្រេងដូងមិនត្រឹមតែអាចជួយផ្តល់សំណើមដល់ស្បែក ការពារពីភាពស្ងួត និងស្នាមជ្រួញប៉ុណ្ណោះទេ វាថែមអាចជួយឲ្យស្បែកមានភាពក្មេងជាងវ័យយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ប្រេងដូងមានផ្ទុកវីតាមីន និងអាស៊ីតខ្លាញ់ ដែលចាំបាច់បំផុតសម្រាប់ការលូតលាស់នៃកោសិកាថ្មី ព្រមទាំងប្រឆាំងនឹងការខូចខាតនៃកោសិកាស្បែកផងដែរ។ ក្រៅពីនេះ សូម្បីតែបញ្ហារង្វង់ភ្នែកខ្មៅ ហើមត្របកភ្នែក ថង់ដកក្រោមភ្នែក ក៏ប្រេងដូងអាចជួយដោះស្រាយបានដែរ។
អ្វីដែលអ្នកត្រូវធ្វើៈ
១.លាបប្រេងដូងបន្តិចនៅជុំវិញរង្វង់ភ្នែក ហើយម៉ាស្សារយៈពេល៣នាទី។
២.ទុកចោលមួយយប់ ពេលព្រឹកឡើងទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
ការប្រើប្រាស់ប្រេងដូងនៅពេលយប់មុនពេលចូលគេង គឺមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយបញ្ហា ព្រោះវាអាចជ្រាបចូលទៅក្នុងស្បែកបានយ៉ាងជ្រៅ ហើយគ្មានផលប៉ះពាល់ដូចការប្រើប្រាស់ផលិតផលគីមីមួយចំនួនឡើយ៕

មតិយោបល់