ព័ត៌មានសុខភាព

កុំគិតថាថ្នាំពន្យាកំណើតគ្មានផលប៉ះពាល់ អានអត្ថបទនេះចប់អ្នកនឹងដឹង!

បរទេសៈ ថ្នាំពន្យាកំណើតពិតជាជម្រើសដ៏ល្អសម្រាប់គូស្នេហ៍ដែលពុំទាន់ចង់បានកូន ក៏ប៉ុន្តែមនុស្សភាគច្រើនមិនទាន់ដឹងពីផលប៉ះពាល់នៃការទទួលទានថ្នាំគ្រាប់ពន្យាកំណើតរយៈពេលយូរនោះឡើយ។
ថ្នាំគ្រាប់ពន្យាកំណើត អាចធ្វើឲ្យស្ត្រីឡើងទម្ងន់, កើតជំងឺធ្លាក់ទឹកចិត្ត, អស់កម្លាំង, ចង្អោរ.ល.។ មិនត្រឹមតែប៉ុណ្ណោះ នៅមានផលប៉ះពាល់អាក្រក់មួយចំនួនទៀត ដែលស្ត្រីគ្រប់រូបត្រូវតែដឹង។

១. ឆ្លងមេរោគផ្សិត
ការប្រើថ្នាំគ្រាប់ពន្យាកំណើតទៀងទាត់ គ្មានសុវត្ថិភាពនោះទេ ព្រោះតុល្យភាពអ័រម៉ូនក្នុងរាងកាយអាចមានការប្រែប្រួល ហើយបង្កឲ្យឆ្លងមេរោគផ្សិត និងទ្វារមាសស្ងួតជាដើម។

២. បញ្ហាភ្នែក
ផលប៉ះពាល់ចម្លែកនៃថ្នាំគ្រាប់ពន្យាកំណើត មានដូចជា ភ្នែកស្ងួត, រមាស់, ព្រិល.ល. ហើយអាចធ្វើឲ្យខ្សោះជាតិទឹកពីរាងកាយ។

៣. កកឈាម
ផលប៉ះពាល់មិនប្រក្រតីរបស់ថ្នាំគ្រាប់ព្យាកំណើតរួមបញ្ចូលទាំង ការបង្កើតកំណកឈាមនៅក្នុងរាងកាយរបស់ស្ត្រី ជាពិសេសប្រសិនបើពួកគេជក់បារី ឬលើសទ្ងន់ អាចនាំឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរថែមទៀត។

៤. ឈឺក្បាលប្រកាំង
ការស្រាវជ្រាវមួយបានរកឃើញថា ស្ត្រីមួយចំនួនបានជួបប្រទះនឹងបញ្ហានេះ ខណៈដែលពួកគេប្រើថ្នាំគ្រាប់ពន្យាកំណើត រួមទាំងផលប៉ះពាល់តូចតាចមួយចំនួនទៀត។

៥. ការឈឺចាប់អំឡុងពេលរួមភេទ
ផលប៉ះពាល់ចម្លែកមួយទៀតនៃថ្នាំគ្រាប់ពន្យាកំណើត គឺស្ត្រីមួយចំនួនអាចជួបប្រទះនឹងការឈឺចាប់ក្នុងអំឡុងពេលរួមភេទ។ មូលហេតុ គឺបណ្តោលមកពី ការឈឺចាប់អាងត្រគាក និងទ្វារមាសស្ងួត។

៦. គ្មានចំណង់រួមភេទ
ស្ត្រីជាច្រើនបានបាត់បង់អារម្មណ៍ក្នុងពេលរួមភេទ ខណៈដែលពួកប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត។ នេះក៏ដោយសារតែផលប៉ះពាល់នៃជាតិដែក ដែលមានផ្ទុកនៅក្នុងថ្នាំ៕

effects-control-pills

មតិយោបល់