អ្នកណាៗក៏ស្គាល់ដែរថា ខ្ទឹមស គឺជាគ្រឿងទេសដែលគេប្រើប្រាស់ទូទៅសម្រាប់ចម្អិនអាហារ ព្រោះវាអាចជួយបង្កើនរសជាតិ និងក្លិននៃអាហារឲ្យកាន់តែឈ្ងុយគួរឲ្យចង់ញ៉ាំ។ រហូតមកដល់បច្ចុប្បន្ននេះ ខ្ទឹមស នៅតែពេញនិយម ហើយជាគ្រឿងទេសដែលមានអាចខ្វះបានសម្រាប់មេផ្ទះគ្រប់រូប។ ប៉ុន្តែគ្រប់គ្នាប្រហែលជាមិនដឹងទេថា ខ្ទឹមស ជាឱសសម្រាប់ព្យាបាលបញ្ហាសក់ស្កូវមុនអាយុ និងបញ្ហាជ្រុះសក់យ៉ាងមានប្រសិទ្ធភាព ដោយសារតែវាមានលក្ខណៈសម្បត្តិសំខាន់ៗដែលអាចជួយព្យាបាលជំងឺស្បែក និងសម្អាតមេរោគ ចេញពីស្បែកក្បាលបាន។
ធាតុផ្សំ៖
- ខ្ទឹមស ៣ទៅ៤កំពឹស
- ប្រេងអូលីវ ៥ទៅ៧ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.ចិញ្ជ្រាំខ្ទឹមសឲ្យម៉ត់ រួចដាក់ចូលទៅក្នុងប្រេងអូលីវ។
២.ច្រកនៅក្នុងដបមួយ រួចរក្សាទុករយៈពេលប្រហែលជា ២ថ្ងៃ។
៣.ក្រោយរយៈពេល២ថ្ងៃ អ្នកត្រូវយកល្បាយនេះមកលាបលើសក់ និងស្បែកក្បាលឲ្យសព្វ រួចប្រើកន្សែងរុំឲ្យជិត រយៈពេល៣០ទៅ៤៥នាទី។
៤.បន្ទាប់មកលាងសម្រាប់សក់ឲ្យម៉ត់ចត់ ដោយប្រើសាប៊ូធម្មតា។
៥.ក្នុងមួយសប្តាហ៍ត្រូវប្រើប្រាស់ពីរដង រយៈពេលប្រែលជា២ខែសក់ស្កូវនឹងប្រែក្លាយមកជាខ្មៅវិញ ហើយមានសុខភាពល្អថែមទៀត៕
ប្រភពៈ rak sukapap
មតិយោបល់