ប៊ីចេង គឺជាធាតុផ្សំដែលចាំបាច់បំផុតសម្រាប់បន្ថែមរសជាតិទៅលើអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់ ហេតុនេះហើយទើបមេផ្ទះមួយចំនួនធំអត់ ប៊ីចេង មិនបានឡើយ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទាន ប៊ីចេង ច្រើនពេកអាចប៉ះពាល់ដល់សុខភាព?
បើយោងតាមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ ហ៊ីរ៉ូសាគី នៅប្រទេសជប៉ុន បានធ្វើការពិសោធន៍មួយទៅលើសត្វរកឃើញថា ការទទួលទាន ប៊ីចេង ច្រើនពេកអាចធ្វើឲ្យភ្នែកខ្សោយមើលមិនសូវច្បាស់ ដោយសារតែស្រទាប់នៃកែវភ្នែក (retina) ត្រូវបានបំផ្លាញ់ ហើយការបញ្ចូនរលកសញ្ញាទៅកាន់ខួរក្បាល ក៏ត្រូវបានកាត់បន្ថយផងដែរ។
ករណីនេះ ក៏អាចកើតឡើងចំពោះមនុស្សដូចគ្នា ហើយការស្រាវជ្រាវមួយទៀតដែលអ្នកជំនាញរកឃើញនោះ គឺការកើនឡើងនៃអត្រាជំងឺដក់ទឹកក្នុងភ្នែក សម្រាប់ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ ដែលបណ្តោលមកពីការទទួលទានអាហារបង់ ប៊ីចេង ច្រើនពេក។ បើទោះបីជាលទ្ធផលនេះ មិនទាន់មានការអះអាង១០០ភាគរយ ក៏ប៉ុន្តែអ្នកគួរតែកាត់បន្ថយ ឬមិនគួរទទួលទាន ប៊ីចេង លើសពី ២ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃឡើយ៕
ប្រភពៈ rak sukapap
មតិយោបល់