ព័ត៌មានសុខភាព

អាថ៌កំបាំងកម្ចាត់ជាតិខ្លាញ់នៅលើស្បែកមុខបុរស

មិនចំពោះតែមនុស្សស្រីនោះទេដែលមានបញ្ហាស្បែកឡើងជាតិខ្លាញ់ សូម្បីតែបុរសក៏កើតមានបញ្ហាបែបនេះដូចគ្នាដែរ។ កាលណាជាតិខ្លាញ់កើនឡើងលើសកម្រិត ច្បាស់ជាធ្វើឲ្យផ្ទៃមុខចេញមុន ឬកើតមានបញ្ហាផ្សេងៗដោយមិនដឹងខ្លួនជាពុំខាន។ ដូច្នេះ ចង់ដោះស្រាយបញ្ហាខ្លាញ់នៅលើផ្ទៃមុខ តើគួរធ្វើយ៉ាងណាទៅ? តាមពិតដើម្បីដោះស្រាយបញ្ហាសម្រស់មួយនេះ អ្នកមិនចាំបាច់ទៅរកផលិតផលឯណាឆ្ងាយទេ គឺប្រើតែស៊ុត ក៏អាចដោះស្រាយបានដែរ។

ស៊ុតស គឺជាធាតុផ្សំដ៏ចាំបាច់ខ្លាំងបំផុត ដែលត្រូវបានគេទទួលស្គាល់ថា អាចជួយកម្ចាត់ជាតិខ្លាញ់នៅលើផ្ទៃមុខ ហើយអាចថែរក្សាផ្ទៃមុខឲ្យស្រស់ស្អាតថែមទៀត។

របៀបអនុវត្ត៖
១.គោះស៊ុតមួយគ្រាប់ដាក់ចូលទៅក្នុងកូនចានមួយ (យកតែស៊ុតសបានហើយ)។
២.វាយបំបែកស៊ុតឲ្យបែកក្លាយទៅជាល្បាយម៉ត់ល្អ។
៣.ចាប់ផ្តើមលាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ រួចទុកចោលឲ្យស្ងួត។
៤.ប្រើទឹកក្តៅឧណ្ឌៗដើម្បីលាងជម្រះចេញ។
៥.សូមអនុវត្តជារៀងរាល់ពេលល្ងាច ហើយក្នុងមួយសប្តាហ៍ឲ្យបាន៣ដង៕

ប្រភព៖ boldsky

មតិយោបល់