ព័ត៌មានសុខភាព

ដំណោះស្រាយងាយៗតាមបែបធម្មជាតិ សម្រាប់អ្នកចង់ស្គម

ភាពធាត់ គឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ ព្រោះវាអាចធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង និងជំងឺជាច្រើនទៀត។ ហេតុនេះហើយ ទើបអ្នកជំនាញជាច្រើនបានផ្តល់អនុសាសន៍ឲ្យមនុស្សគ្រប់រូបថែរក្សាទម្ងន់ខ្លួនឯងឲ្យនៅថេរជានិច្ច។

ប៉ុន្តែចំពោះបញ្ហាធាត់ តើមានវិធីអ្វីអាចដោះស្រាយបានទៅ? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា វិធីមិនមែនអត់នោះទេ ហើយក៏មិនចាំបាច់ប្រើប្រាស់ថ្នាំដែលមានលក់នៅលើទីផ្សារដែរ គឺអ្នកអាចសាកល្បងវិធីសាស្ត្របែបធម្មជាតិងាយៗជាប្រចាំ រាងកាយនឹងប្រែជាឆាប់ស្គមដូចបំណង។

ធាតុផ្សំ៖

  • ជីវ៉ាន់ស៊ុយ មួយកូនបាច់ (ហាន់ឲ្យល្អិតៗ)
  • ក្រូចឆ្មារមួយផ្លែ (ច្របាច់យកទឹក)
  • ត្រសក់ពីរបីចំណិត
  • ទឹកមួយពែង

របៀបប្រើប្រាស់៖
១.យកធាតុផ្សំទាំងអស់នេះទៅកិន ឬក្រឡុកឲ្យក្លាយទៅជាល្បាយ។
២.ទទួលទាននៅពេលព្រឹកទាំងពោះទទេ។
៣.នៅពេលអនុវត្តបានរយៈពេល៥ថ្ងៃ ត្រូវសម្រាក១០ថ្ងៃសិន ទើបអនុវត្តឡើងវិញដដែលៗបន្តទៀត។

ភេសជ្ជៈមួយនេះ មិនត្រឹមតែជួយដុតបំផ្លាញ់ជាតិខ្លាញ់ប៉ុណ្ណោះទេ វាថែមទាំងអាចបំពេញបន្ថែមវីតាមីន និងសារធាតុរ៉ែ សម្រាប់រាងកាយផងដែរ។ ទោះជាយ៉ាងណា ទន្ទឹមនឹងការប្រើប្រាស់ភេសជ្ជៈមួយនេះ អ្នកគួរតែជៀសវាងអាហារដែលសម្បូរជាតិខ្លាញ់ និងព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ផងដែរ៕

ប្រភព៖ boldsky

មតិយោបល់