ព័ត៌មានសុខភាព

មិនបាច់ខំរកទៀតទេ! ចង់ព្យាបាលបញ្ហាឈឺក្រពះ ទឹកការ៉ុត អាចជួយបាន

បញ្ហាឈឺក្រពះ គឺជាជំងឺទូទៅមួយប្រភេទដែលកើតមានឡើងចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ ដោយសារតែការញ៉ាំអាហារគ្មានអនាម័យ ការញ៉ាំអាហារមិនទៀងទាត់ ឬការញ៉ាំអាហារលឿនពេក…។ ទម្លាប់បែបនេះញឹកញាប់ អាចធ្វើឲ្យមានការផលិតជាតិអាស៊ីតនៅក្នុងក្រពះពោះវៀនលើសកម្រិត ហើយលទ្ធផលអ្នក​នឹងជួបព្ហា​រលាកក្រពះ​ជាមិនខាន។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាឈឺក្រពះអាចព្យាបាលបាន ដោយប្រើមើមរុក្ខជាតិពណ៌លឿង។ ការ៉ុត ជាមើមរុក្ខជាតិពណ៌លឿងដែលសម្បូរទៅដោយសារធាតុអុកស៊ីតកម្ម ជាតិសរសៃ និងវីតាមីន A។ សារធាតុចិញ្ចឹមទាំងអស់នេះ អាចជួយកាត់បន្ថយការផលិតអាស៊ីត និងព្យាបាលបញ្ហាឈឺក្រពះ យ៉ាងមានប្រសិទ្ធភាព។

ធាតុផ្សំ៖

  • ទឹកការ៉ុត មួយពែង
  • ស្លឹកជីអង្កាមស្រស់ ៣ទៅ៤សន្លឹក

របៀបអនុវត្ត៖
១.យកស្លឹកជីអង្កាមបុកឲ្យម៉ត់ រួចដាក់ចូលទៅក្នុងទឹកការ៉ុត។
២.ប្រើស្លាបព្រាកូរឲ្យរលាយចូលគ្នាសព្វល្អ។
៣.អ្នកអាចផឹកភេសជ្ជៈនេះ នៅពេលព្រឹកព្រលឹម។

ចំណាំ៖ ក្នុងអំឡុងពេលមានបញ្ហាឈឺក្រពះ អ្នកគួរតែព្យាយាមទទួលទានរបបអាហារដែលទន់ៗ ហើយជៀសវាងភេសជ្ជៈដែលមានជាតិហ្គាស ឬជាតិអាល់កុល៕

មតិយោបល់