ព័ត៌មានសុខភាព

៥ចំណុចព្រមានថា អ័រម៉ូនភេទក្នុងរាងកាយរបស់អ្នកលើសកម្រិតហើយ

អ័រម៉ូន Oestrogen ត្រូវបានគេស្គាល់ទូទៅជាអ័រម៉ូនភេទ ដែលមានតួនាទីសំយោគដ៏សំខាន់ក្នុងការថែរក្សាមុខងារជាច្រើនរបស់រាងកាយ ប៉ុន្តែប្រសិនបើអ័រម៉ូនមួយនេះផលិតលើសកម្រិត រាងកាយក៏ជួបបញ្ហាផងដែរ។ ខាងក្រោមនេះ គឺជាសញ្ញា ៥ចំណុច ដែលបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាកើនឡើងអ័រម៉ូន Oestrogen លើសកម្រិត។

ឡើងទម្ងន់
ការឡើងទម្ងន់ គឺជារោគសញ្ញាមួយក្នុងចំណោមសញ្ញាជាក់ស្តែងបំផុត ដោយសារតែការបញ្ចេញអ័រម៉ូន Oestrogen លើសកម្រិត។ អ័រម៉ូន Oestrogen ក្រៅពីបញ្ចេញនៅក្នុងអូវែ វាក៏ត្រូវបានផលិតនៅក្នុងកោសិកាខ្លាញ់ផងដែរ។ លទ្ធផល អ្នកនឹងក្លាយទៅជាមនុស្សធាត់ទៅៗ ដោយមិនដឹងខ្លួន។

វដ្តរដូវមិនទៀង
នៅពេលដែលការផលិតអ័រម៉ូន Oestrogen នៅក្នុងរាងកាយកើនឡើងខ្ពស់ អាចបណ្តោលឲ្យវដ្តរដូវមកមិនទៀងទាត់ ឬមានការហូរឈាមខ្លាំង។

ឈឺក្បាលញឹកញាប់
អាការឈឺក្បាល គឺជារោគសញ្ញាទូទៅបំផុតដោយសារតែកម្រិតនៃការផលិតអ័រម៉ូន Oestrogen កើនឡើងជ្រុល។ ដូច្នេះ នៅពេលដែលអ្នកមានការឈឺចាប់ជាញឹកញាប់ គួរតែទៅជួបគ្រូពេទ្យពិនិត្យមើលកម្រិតអ័រម៉ូន Oestrogen ឲ្យបានត្រឹមត្រូវ។

ជ្រុះសក់
ជាធម្មតាការជ្រុះសក់អាចកើតមានចំពោះមនុស្សដែលមានបញ្ហាស្ត្រេស ឬគិតច្រើន ក៏ប៉ុន្តែការផលិតអ័រម៉ូន Oestrogen កើនឡើងកាន់តែខ្ពស់ គឺជាកត្តាធំបំផុតដែលធ្វើឲ្យជ្រុះសក់កាន់តែខ្លាំង៕

ប្រភព៖ boldsky

មតិយោបល់