ខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi ពិតជាមិនធ្វើឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ខកបំណងឡើយ ដោយកីឡាកររូបនេះ បានស៊ុត ៣គ្រាប់ជួយឲ្យអាហ្សង់ទីនឆ្លងផុតពីគ្រោះថ្នាក់ ឡើងទៅកាន់វគ្គចែកពូល World Cup ឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី។
អ្វីដែលជាការរំពឹងទុក របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងការចង់ឃើញវត្តមានរបស់ កីឡាករ Lionel Messi ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ បានលេចចេញជារូបរាងហើយ។ ជាក់ស្តែងណាស់ Lionel Messi បានជួយក្រុមអាហ្សង់ទីន ឲ្យឡើងទៅលេងក្នុងព្រឹត្តិការណ៍ World Cup ២០១៨ តាមរយៈការស៊ុតបញ្ចូលទីបានរហូតដល់ទៅ ៣គ្រាប់ក្នុងការជួយក្រុមជម្រើសជាតិ យកឈ្នះក្នុងដីក្រុមអេក្វាឌ័រ ៣-១ ។
ក្រុមម្ចាស់ផ្ទះអេក្ខាឌ័រ បានស៊ុត១គ្រាប់នាំមុខមុនតាំងពីដើមតង់នាទីទី១ ដោយការស៊ុតរបស់កីឡាករ Romario Ibarra ក៍ប៉ុន្តែ ខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi បានវាយបកវិញ រហូតដល់ទៅ ៣គ្រាប់វិញ ដោយស៊ុតបាននៅនាទីទី ១១, ១៨ និងនាទីទី ៦២ ដែលជម្រុញឲ្យអាហ្សង់ទីនឡើងវគ្គចែកពូល។ គួរបញ្ជាក់ផងដែរថា អាហ្សង់ទីន ត្រូវបានឡើងទៅកាន់វគ្គបន្តទៀត ជាមួយក្រុមកំពូលតារាងប្រេស៊ីល, ក្រុមលេខ២ អ៊ុយរ៉ាហ្គាយ, លេខ៣ អាហ្សង់ទីន និងលខ ៤កូឡុំប៊ី ខណៈក្រុម ប៉េរ៉ូត្រូវរង់ចាំលងវគ្គ Play Off បន្តទៀត។
ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាវីរបុរស របស់ក្រុមជម្រើសជាតិក្នុងការឡើង ទៅកាន់វគ្គចែកពូល FIFA World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ឆ្នាំក្រោយនេះ មិនឲ្យចាញ់ Cristiano Ronaldo ដែលនាំព័រទុយហ្គាល់ ឡើងវគ្គចែកពូលនោះឡើយ។
https://www.youtube.com/watch?v=hFNYEsrX2ZU
មតិយោបល់