ព័ត៌មានសុខភាព

បើជៀសបានគួរតែជៀសទៅ! អាហារ៧ប្រភេទធ្វើឲ្យអ្នករលាកសន្លាក់កាន់តែធ្ងន់ធ្ងរ

ជំងឺឈឺសន្លាក់ អាចធ្វើឲ្យអ្នកមានការឈឺចាប់ពិបាកនឹងទ្រាំ ហើយសូម្បីតែការធ្វើសកម្មភាពប្រចាំថ្ងៃក៏ជួបនូវផលលំបាកដែរ។ ប្រសិនបើអ្នកនៅតែបណ្តែតបណ្តោយយូរ ជំងឺនឹងក្លាយទៅជារ៉ាំរ៉ៃពិបាកក្នុងការព្យាបាលជាមិនខាន។

ទន្ទឹមនឹងនេះផងដែរ របបអាហារក៏អាចមានផលវិជ្ជមាន និងអវិជ្ជមានសម្រាប់អ្នកដែលកំពុងតែមានជំងឺឈឹសន្លាក់ដែរ ជាពិសេស អ្នកជំងឺទាំងឡាយ គួរតែជៀសឲ្យឆ្ងាយពីអាហារទាំង៧ប្រភេទនេះ។

១.អាហារដែលធ្វើពីម្សៅ
ម្សៅដែលត្រូវបានគេចម្រាញ់ភាគច្រើន គ្មានសារធាតុចិញ្ចឹមចំបាច់សម្រាប់រាងកាយនោះទេ ហើយអាចបង្កឲ្យកើតមានបញ្ហារលាកថែមទៀត។ ប្រសិនបើអ្នកកំពុងតែមានជំងឺស្រាប់ សូមកុំប្រើប្រាស់ម្សៅចម្រាញ់ ដែលមានលក់នៅលើទីផ្សារឲ្យសោះ។

២.អាស៊ីតខ្លាញ់អូមេហ្គា៦
អាស៊ីតខ្លាញ់អូមេហ្គា៦ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សទូទៅ ប៉ុន្តែការប្រើប្រាស់ច្រើនហួសប្រមាណអាចបង្កឲ្យមានការរលាកនៅក្នុងរាងកាយ។ ជាពិសេសអ្នកជំងឺរលាកសន្លាក់ គួរតែជៀសវាងអាស៊ីតខ្លាញ់អូមេហ្គា៦ ដូចជាប្រេងបន្លែ ប្រេងផ្កាឈូករ័ត្ន និងប្រេងពោតជាដើម។

៣.ជាតិស្ករ
សូម្បីតែជាតិស្ករ ក៏អាចបង្កើនហានិភ័យនៃការរលាកដែរ ប្រសិនបើអ្នកញ៉ាំស្ករគ្រាប់ នំខេក ឬភេសជ្ជៈដែលមានជាតិស្ករច្រើនពេក។ ចំពោះអ្នកដែលមានឈឺសន្លាក់ អាចបណ្តោលឲ្យជំងឺកាន់តែអាក្រក់ទៅៗ។

៤.អាហារដែលមានជាតិប្រៃ
ការទទួលទានរបបអាហារដែលមានជាតិប្រៃច្រើនពេក ក៏អាចប៉ះពាល់ដល់ការឈឺរលាកសន្លាក់ដែរ ដូចជាជាតិស្ករដែរ។ ការសិក្សាបានអះអាងថា ការប្រើប្រាស់អំបិលច្រើនហួសប្រមាណអាចបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ របកស្បែកក្រហម និងក្រិនស្បែក។

៥.អាហារចៀន
ពពួកអាហារចៀន ឬបំពងទាំងអស់សុទ្ធតែសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដែលបង្កើនហានិភ័យនៃការរលាកនៅក្នុងខ្លួន។ ជាតិខ្លាញ់នេះអាចបង្កឲ្យអ្នកកំពុងតែមានបញ្ហារលាកសន្លាក់មានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។

៦.អាហារអាំង ឬដុត
ពពួកអាហារដែលត្រូវបានចម្អិនដោយអាំង ឬដុត មានផ្ទុកជាតិពុលច្រើនដែលបង្កទៅជាការរលាក។ យកល្អអ្នកគួរតែកាត់បន្ថយការទទួលទានអាហារប្រភេទនេះ ឬជៀសវាងតែម្តងសម្រាប់អ្នកជំងឺតែឈឺសន្លាក់។

៧.ផលិតផលទឹកដោះគោ
ចំពោះមនុស្សមួយចំនួន ដែលទទួលទានផលិតផលទឹកដោះគោ អាចបណ្តោលឲ្យរលាក ឬឈឺសន្លាក់ឆ្អឹងកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអាច អ្នកគួរតែជៀសវាងទទួលទានទឹកដោះគោ ឬសាច់សត្វក្នុងករណីបែបនេះ៕

ប្រភព៖ boldsky

មតិយោបល់