ព័ត៌មានសុខភាព

២វិធីសាមញ្ញបំផុត អាចបញ្ចុះកម្តៅស្ត្រីអំឡុងពេលមានផ្ទៃពោះដោយមិនបាច់ប្រើថ្នាំ

ការប្រើប្រាស់ថ្នាំក្នុងអំឡុងពេលមានផ្ទៃពោះ ពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ទារក ព្រោះវាអាចធ្វើឲ្យទារកកើតមកមានប្រព័ន្ធភាពស៊ាំខ្សោយ ប៉ះពាល់ដល់ខួរក្បាល ហើយអាចរលូតថែមទៀត បើមិនបានពិគ្រោះជាមួយអ្នកជំនាញឲ្យបានត្រឹមត្រូវទេនោះ។

ចុះប្រសិនបើស្ត្រីមានផ្ទៃពោះមានអាការក្តៅខ្លួន តើគួរធ្វើយ៉ាងណា? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា អាការក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ អាចដោះស្រាយបានដោយប្រើប្រាស់វិធីធម្មជាតិ ព្រោះវាមិនបង្កឲ្យប៉ះពាល់ដល់ទារកឡើយ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្របែបធម្មជាតិសាមញ្ញៗពីរយ៉ាង ដែលអាចបញ្ចុះក្តៅស្ត្រីមានផ្ទៃពោះបាន៖

ទឹក
រាងកាយរបស់មនុស្សយើងគ្រប់គ្នាតែងតែត្រូវការទឹកច្រើន នៅពេលដែលអាកាធាតុក្តៅស្អុះស្អាប់ ក៏ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះដែលមានអាការក្តៅខ្លួនក៏ត្រូវការទឹកដូច្នោះដែរ ព្រោះវាអាចធ្វើឲ្យកម្តៅក្នុងរាយកាយចុះទាបវិញបាន។

នៅពេលអ្នកមានអារម្មណ៍ថា សីតុណ្ហភាពក្នុងរាងកាយកើនឡើង ក្រៅពីការទទួយលទានទឹកឲ្យបានច្រើន ស្ត្រីមានផ្ទៃពោះត្រូវតែឧស្សាហ៍ងូតទឹកឲ្យ ឬប្រើទឹកត្រជាក់លុបលាងមុខឲ្យបានញឹកញាប់ក៏បានដែរ។

ទឹកដូង
ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានទឹកដូងយ៉ាងតិច១កែវក្នុងមួយថ្ងៃ នេះបើយោងតាមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះសមាសធាតុអេឡិចត្រូលីត្រ នៅក្នុងទឹកដូង មានកម្រិតខ្ពស់ជាងសារធាតុរាវផ្សេងៗ។ លើសពីនេះ ទឹកដូង អាចធ្វើឲ្យរាងកាយមានភាពត្រជាក់ ហើយជៀសផុតពីជំងឺផ្តាសាយថែមទៀត។

ដូច្នេះ ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយកើតមានអាការៈក្តៅខ្លួន ត្រូវអនុវត្តតាមវិធីទាំងពីយ៉ាងនេះ ឬទៅពិគ្រោះជាមួយអ្នកជំនាញឲ្យបានត្រឹមត្រូវ ជៀសវាងការកុំលេបថ្នាំផ្តេសផ្តាស់ឲ្យសោះ៕

មតិយោបល់