កូរ៉េៈ ក្រុងព្រុងយ៉ាង បានផ្ទុះកំហឹងទៅលើកងទ័ពអាមេរិក ចំពោះផែនការយុទ្ធសាស្ត្រយោធាស៊ីជម្រៅ ដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងមេដឹកនាំកំពូលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យគណៈកម្មាធិការសន្តិភាពជាតិ នៃប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានចោទប្រកាន់ថា សកម្មភាពយោធាដ៏គឃ្លើនរបស់អាមេរិក ដែលចង់វាយប្រហារកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងឈានដល់កម្រិតក្ដៅខ្លាំងហើយ។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក កាលពីខែតុលាកន្លងទៅ បានបង្ហាញថា រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងប្រើជម្រើយោធាទាំង១០ ដើម្បីចាត់ការជាមួយកូរ៉េខាងជើង ក្នុងការធានាឲ្យបានថា ការវាយប្រហារទៅលើរបបមួយនេះ អាចកាត់បន្ថយការខាតបង់របស់ពួកគេបាន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមជម្រើសទាំងនោះ រួមមានប្រតិបត្តិការកាត់ផ្តាច់ប្រព័ន្ធអ៊ិនធើណែត ដែលត្រូវបានគេជ្រើសរើស យកជាវិធីដ៏ល្អបំផុត៕
មតិយោបល់