ប្រសិនបើអ្នកចូលចិត្តអាហារហិរ គឺជាដំណឹងដ៏ល្អបំផុត ព្រោះគ្រឿងទេសមួយប្រភេទនេះអាចជួយបង្កើនមុខងានៃបេះដូងឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺបាន។ ទោះបីជាអ្នកមិនចូលចិត្តដាក់ម្ទេសច្រើននៅក្នុងអាហារក៏ដោយ ការបន្ថែមម្ទេសតែបន្តិចបន្តួចនៅក្នុងរបបអាហារជាប្រចាំ ក៏ទទួលបានប្រយោជន៍មួយចំនួនដែរ។
មូលហេតុដែលអ្នកគួរតែញ៉ាំម្ទេស
ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី សុខភាពសារណៈ របស់អឺរ៉ុប បានបង្ហាញថា ការប្រើប្រាស់ម្ទេសមិនប៉ះពាល់ដល់ការរំលាយអាហារនោះទេ។ ពីមុនគេយល់ថា ការញ៉ាំម្ទេសច្រើនពេកអាចនាំឲ្យកើនឡើងជាតិអាស៊ីត និងក្រហាយទ្រូង។ ប៉ុន្តែការស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា វាមិនប៉ះពាល់ដល់ការរំលាយអាហារនោះទេ ផ្ទុយមកវិញវាអាចជួយជំរុញឲ្យបេះដូងធ្វើចលនាបានល្អ និងកាត់បន្ថយបញ្ហាសម្ពាធឈាមថែមទៀត។
ការបន្ថែមម្ទេសម៉ត់ចំនួន៣០ក្រាមទៅក្នុងរបបអាហារ រយៈពេលមួយសប្តាហ៍ សុខភាពនឹងចាប់ផ្តើមមានការផ្លាស់ប្តូរ ហើយប្រសិនបើអ្នកទទួលទានបានពីរសប្តាហ៍មុខងារនៃបេះដូងនឹងមានសុខភាពកាន់តែល្អប្រសើរជាងមុន។
របៀបប្រើម្ទេសទៅក្នុងរបបអាហារដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព៖
១.អ្នកត្រូវតែជ្រើសម្ទេសស្រស់ ហើយហាន់ជាចំណិតតូចៗសម្រាប់បន្ថែមនៅក្នុងរបបអាហារ។
២.ម្ទេសពណ៌បៃតង និងក្រហម អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពដូចគ្នា។
៣.កុំប្រើប្រាស់ម្ទេសក្រៀម ឬម្ទេសកែច្នៃ ព្រោះវាមិនអាចទទួលបានអត្ថប្រយោជន៍ច្រើនឡើយ៕
ប្រភព៖ thehealthsite
មតិយោបល់